ក្រុមរដ្ឋអ៊ីស្លាមហាក់នៅស្ងៀមចំពោះការស្លាប់របស់មេដឹកនាំរបស់ខ្លួន

អាមេរិក៖ ក្រុមរដ្ឋអ៊ីស្លាមហៅកាត់ថាអាយស៊ីសបានឆ្លើយតបដោយស្ងាត់ស្ងៀមនិងមិនគួរឲ្យជឿបន្ទាប់ពីប៉ុន្មានថ្ងៃនៃការស្លាប់របស់មេដឹកនាំរបស់ខ្លួន  អាប៊ូបាក់អាល់បាកដាឌី។

គ្មានសេចក្តីថ្លែងការណ៍ផ្លូវការឬការកាន់ទុក្ខណាមួយលើបណ្តាញតេឡេក្រាមផ្លូវការរបស់រដ្ឋអ៊ីស្លាមទេចាប់តាំងពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានប្រកាសកាលពីថ្ងៃអាទិត្យថាបានសម្លាប់មេដឹកនាំក្រុមអាយស៊ីសរូបនោះក្នុងប្រតិបត្តិការរបស់កងកម្លាំងពិសេសអាមេរិកនៅភាគពាយព្យនៃប្រទេសស៊ីរីមក។

ទីភ្នាក់ងារសារព័ត៌មានអាម៉ាក់​ របស់ក្រុមអាយស៊ីសបាននិងកំពុងបន្តសកម្មភាពដូចធម្មតាដោយបានប្រកាសចាប់តាំងពីថ្ងៃអាទិត្យថាមានការវាយប្រហារធ្វើឡើងដោយយុទ្ធជនអាយស៊ីស ជាង ៣០ កន្លែងនៅក្នុងប្រទេសស៊ីរី,អេហ្ស៊ីប,អាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (៣០.១០.១៩)