វៀតណាមនិងអង់គ្លេស ពិភាក្សាគ្នាតាមទូរស័ព្ទអំពីករណីសាកសពក្នុងរថយន្តដឹកទំនិញ

វៀតណាម៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោកង្វៀនឃ្វុកដុងបានទូរស័ព្ទទៅរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ីនិងប៉ាស៊ីហ្វិកលោកហេដសឺ វៀលឡឺនៅឯការិយាល័យការបរទេសរបស់អង់គ្លេសកាលពីថ្ងៃអង្គារដើម្បីពិភាក្សាអំពីករណីសាកសពក្នុងរថយន្តដឹកទំនិញនៅតំបន់អេសសេចរបស់អង់គ្លេស។

 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបានថ្លែងអំណរគុណដល់ទីភ្នាក់ងារអង់គ្លេស​ដោយបានគាំទ្រយ៉ាងសកម្មនិងកោតសរសើរចំពោះជំនួយក្នុងការពន្លឿនការកំណត់អត្តសញ្ញាណជនរងគ្រោះនៅក្នុងសោកនាដកម្មដែលក្នុងនោះមានសាកសព ៣៩ នាក់ត្រូវបានរកឃើញក្នុងរថយន្តកុងតឺន័រមួយកាលពីថ្ងៃទី ២៣ ខែតុលា។

 ​រដ្ឋមន្ត្រីការបរទេសអង់គ្លេសសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកបានអះអាងថាភាគីអង់គ្លេសបានត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដើម្បីបញ្ចប់ដំណើរការកំណត់អត្តសញ្ញាណឲ្យបានយ៉ាងឆាប់រហ័ស។

 អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (៣០.១០.១៩)