អភិបាលខេត្តកំពង់ចាម ជំរុញអោយកម្លាំងនគរបាលត្រូវខិតខំប្រឹងប្រែង ការពារសុខសន្តិភាព ការពារអង្គព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់

វិទ្យុជាតិកម្ពុជា៖ដោយលោក ថុង សីហា ៖

ខេត្តកំពង់ចាម៖


អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងនាមជាកងកម្លាំងនគរបាលត្រូវខិតខំប្រឹងប្រែង ការពារសុខសន្តិភាពជួនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមការពារ អធិបតេយ្យជាតិ ការពារអង្គព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើង ដោយប្រជាពលរដ្ឋចូលរួមបោះឆ្នោត កន្លងមក។
ក្នុងឳកាសអញ្ជើញ សំណេះសំណាល និងបើកវគ្គហ្វឹកហ្វឺនកងជួរមន្ត្រីនគរបាលជាតិ នៅស្នងការដ្ឋានខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងមានការអភិវឌ្ឍន៍ រីកចម្រើន ជាបន្តបន្ទាប់ ដូច្នេះកម្លាំងនគរបាលទាំងអស់ត្រូវតាមដានសភាពការណ៍កុំឲ្យបងប្អូនប្រជាពលរដ្ឋប្រព្រឹត្តអំពើខុសច្បាប់ ពិសេស ចូលរួមការពារ អធិបតេយ្យជាតិ ការពារអង្គព្រះមហាក្សត្រ និង ការពាររាជរដ្ឋាភិបាលស្របច្បាប់ ៕
សូមបញ្ជាក់ថាក្នុងឳកាសអញ្ជើញ សំណេះសំណាល និងបើកវគ្គហ្វឹកហ្វឺនកងជួរមន្ត្រីនគរបាលជាតិ នេះ ឯកឧត្ដម អ៊ុន ចាន់ដា បានឧបត្ថម្ភមីចំនួន២០០កេស រួមទាំងថវិកាសម្រាប់ផ្គត់ផ្គង់ដល់ស្នងការនគរបាលខេត្តកំពង់ចាមមួយចំនួនផងដែរ៕