ស្នងការដ្ឋាននគរបាលខេត្តតាកែវពង្រឹងវិធានការគ្រប់គ្រងសន្តិសុខសង្គមអោយកាន់តែល្អ

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា

MC:ស្នងការដ្ឋាននគរបាលខេត្តតាកែវពង្រឹងវិធានគ្រប់គ្រងសន្តិសុខសង្គមអោយកាន់តែល្អ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងក្រុមវិនិយោគិនជាតិ អន្តរជាតិដែលកំពុងរស់នៅប្រកបអាជីវកម្មនៅក្នុងខេត្តតាកែវ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានមាន ប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ស្នងការដ្ឋាននគរបាល ខេត្តតាកែវបានដាក់ផែនការទៅ ដល់អធិការក្រុងស្រុកក៏ដូចជាមេប៉ុស្តិ៍នៅទូទាំងខេត្តតាកែវឱ្យអនុវត្តនូវគោលនយោបាយភូមិឃំរមានសុវត្ថិភាពដើម្បីពង្រឹងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ឯកឧត្តមបានឲ្យដឹងទៀតថាកម្លាំងសមត្ថកិច្ចនៅទូទាំងខេត្តតាកែវបានប្រចាំការសម្រាប់ការងាររបស់ខ្លួនក្នុង ២៤ ម៉ោងលើ ២៤ម៉ោងព្រមទាំងការដើរល្បាត និងការផ្ដល់សេវា សា ធារណៈផ្សេងៗនិងការដាក់បញ្ចូលនូវប្រព័ន្ធទូរស័ព្ទ hot line ដើម្បី បង្កលក្ខណៈងាយស្រួល ក្នុងការឆ្លើយតបឬកិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាពេលដែលមានបញ្ហាមិនប្រក្រតីផ្សេងៗដូចជា បទល្មើសចោរឆក់ប្លន់ គ្រឿងញៀន ក្មេងទំនើង ដែល កើតឡើង នៅ ក្នុងខេត្តតាកែវនេះ។ឯកឧត្តមបន្ថែមទៀតថា ការពង្រឹងវិធានការការពារសន្តិសុខសណ្ដាប់ ធ្នាប់ជូនប្រជាពលរដ្ឋនេះមានសារៈសំខាន់ណាស់ព្រោះវាផ្ដល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋក៏ដូចជាក្រុមវិនិយោគទុននិងភ្ញៀវទេសចរនានាឲ្យមកវិនិយោគឬក៏បំពេញការងារផ្សេងៗនៅក្នុងខេត្តតាកែវនេះឲ្យមានសន្ទុះកើនឡើងកាន់តែច្រើនបន្ថែមទៀត។

សំលេង.វិនិយោគគិននិងភ្ញៀវទេសចរបរទេសលោកជឿជាក់មកលើកងកម្លាំងរបស់យើងដូច្នេះលំហូរចូលរបស់ភ្ញៀវទេសចរនិងវិនិយោគគិនបរទេសមានការកើនឡើងកាលពីឆ្នាំ ២០១៧និងឆ្នាំ២០១៨កន្លងមកនេះរោងចក្រមានប្រហែលជា ៣៧រឺ៣៨ ទេឥឡូវនេះកើនដល់ ៤១រឺ៤២អាចកើនប្រមាណជា ៣ ក្រុមហ៊ុនទៀតដែលលោកមកដាក់ ទុនវិនិយោគផ្នែក រោងចក្រកាត់ដេរនៅខេត្តតាកែវយើងនេះទៀងការខិតខំយកចិត្តទុកដាក់និងពង្រឹងមន្ត្រីតាមមូលដ្ឋាននិងមន្ត្រីនៅតាមស្រុកការដ្ឋានយើងយើងទទួលបានលទ្ធផលធ្វើឲ្យអ្នកវិនិយោគគិនបរទេសនិងភ្ញៀវទេសចរបរទេសអាចទុកចិត្តមកលើសមត្ថកិច្ចខេត្តតាកែវយើង។

` សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តតាកែវបានបង្កើតកម្លាំង អន្តរាគមន៍ ពិសេសប្រចាំ ការនៅស្នងការដ្ឋាននិងអធិការដ្ឋានចាប់ពី ៨០នាក់ទៅ ១០០នាក់និងសម្ភារៈ មធ្យោបាយដឹក ជញ្ជូនសម្រាប់អន្តរាគមន៍ រាល់បញ្ហាមិនប្រក្រតីផ្សេងៗ ជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា៕