ប៉ូលីសវៀតណាមពិនិត្យឌីអិនអេ(DNA) ពីសាច់ញាតិរបស់ជនរងគ្រោះក្នុងឡានដឹកទំនិញនៅប្រទេសអង់គ្លេស

វៀតណាម៖ ប្រភព​ពីស្ថាប័នសន្តិសុខមួយបាននិយាយថាក្រុមមន្រ្តីវៀតណាមបានប្រមូលឌីអិនអេ​នៅថ្ងៃអាទិត្យនេះ ពីសាច់ញាតិរបស់អ្នកដែលគិតថាក្នុងចំណោមសាកសពទាំង ៣៩ នាក់ដែលត្រូវបានរកឃើញនៅក្នុងរថយន្តដឹកទំនិញមួយក្នុងប្រទេសអង់គ្លេសនោះគឺជាសាច់ញាតិរបស់ខ្លួន។

សាកសពបុរស ៣១ នាក់និងស្ត្រី ៨ នាក់ដែលត្រូវបានគេរកឃើញដំបូងត្រូវបានគេកត់សម្គាល់ថាជាជនជាតិចិន   ប៉ុន្តែគ្រួសារវៀតណាមមួយចំនួនបានចេញមុខនិយាយថាពួកគេជឿថាសាច់ញាតិរបស់ពួកគេអាចស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ។

ភាគច្រើននៃជនរងគ្រោះដែលត្រូវបានគេសង្ស័យមកពីភូមិក្រីក្រនៅភាគកណ្តាលប្រទេសវៀតណាមដែលត្រូវបានគេបោកថានឹងជួយផ្តល់ការងារធ្វើនៅបរទេស ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៨.១០.១៩)