កិច្ចប្រជុំប្រកាសផ្សព្វផ្សាយ លទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) ខេត្តកំពង់ចាម ឆ្នាំ២០១៨

វិទ្យុកម្ពុជា៖ដោយ លោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម
នៅព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម រិន វីរៈ រដ្ឋលេខាធិការ ប្រចាំការ ក្រសួងផែនការ និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញ បើកកិច្ចប្រជុំប្រកាសផ្សព្វផ្សាយ លទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) ខេត្តកំពង់ចាម ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ មន្ទីរពាក់ពន្ធ័ ក្នុងខេត្តកំពង់ចាម ជាច្រើននាក់ ។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើន ក្នុងខេត្តកំពង់ចាម ដោយមានផ្នែកហេដ្ឋារចនាសម្ពន្ធ័ និងរោងចក្រ១៧រោងចក្រ ទាំងនេះគឺក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការ ប្រចាំការ ក្រសួងផែនការ បានថ្លែងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព បានធ្វើអោយកំណើនសេដ្ឋកិច្ច GDP ទូទាំងប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ពោលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ខ្ពស់គ្រប់វិស័យ ដោយមិនដូចជនអគតិមួយចំនួនបានលើកឡើងថា កម្ពុជាកាន់តែក្រទៅៗ ដែលបានបំពុលសង្គមឲ្យមានវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែជាក់ស្តែងកម្ពុជាកាន់តែរីកចម្រើនទៅៗ ដោយចំណូលរបស់ប្រជាពលរដ្ឋកាន់តែខ្ពស់ ៕