ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម ថោង ខុន អញ្ជើញកាត់ខ្សែបូបើកកម្មវិធី ការប្រកួតប្រដាល់ពិភពលោក Mas Fight Cambodia 

AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អញ្ជើញកាត់ខ្សែបូបើកកម្មវិធី ការប្រកួតប្រដាល់ពិភពលោក Mas Fight Cambodia នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ នៅសង្វៀន ប្រដាល់ទូរទស្សន៍ថោន ភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា