ឯកឧត្តមម៉ូត ទូល័សទីប្រឹក្សាក្រសួងព័ត៌មានលើកទឹកចិត្តឱ្យអ្នកលក់និងផ្សព្វផ្សាយតាមអនឡាញត្រូវលក់ផលិតផលដែលមានច្បាប់

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ឯកឧត្តម ម៉ូត ទូល័សទីប្រឹក្សាក្រសួងព័ត៌មានបានជំរុញ និងលើកទឹកចិត្តឱ្យអ្នកលក់និងផ្សព្វផ្សាយតាមអនឡាញត្រូវលក់ផលិតផលមានច្បាប់ដើម្បីកុំអោយប្រឈមមុខនឹងផ្លូវច្បាប់ និងមានការគាំទ្រពីអតិថិជនគ្រប់មជ្ឈដ្ឋាន។

ការលើកឡើងបែបនេះក្នុងឱកាសដែល
ឯកឧត្តមតំណាងដោយលោឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រួសាការកក់ក្ដៅ រួមជាមួយ ឯកឧត្ដម ហុង សុខជា ទីប្រឹក្សាក្រសួងពត៍មាន អញ្ជើញជាគណៈធិបតី និងប្រគល់វិញ្ញាបនបត្រ អ្នកបន្តវេនសំរាប់ការដឹកនាំសិក្ខាសាលារបស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ជំនាន់ទី1នាថ្ងៃទី27 ខែតុលា ឆ្នាំ2019 នៅសាលប្រជុំសាលា AII ទូលគោក រាជធានីភ្នំពេញ។

នៅចំពោះមុខសមាជិកដែលចូលរួម 400នាក់ឯកឧត្តមក៏បានលើកទឹកចិត្ត ដល់កម្មករ កម្មកានី អោយចេះតស៊ូ ព្យាយាម ប្រឹងប្រែង លក់ ដើម្បីផ្លាស់ប្ដូរជីវិត និង ជីវភាពដ៏ប្រសើរ ។ដោយឯកឧត្តម ធ្លាប់ឆ្លងកាត់កិច្ចប្រជុំធុរកិច្ច ក្រៅប្រទេសច្រើន ទើបឯកឧត្តម ចង់អោយបងប្អូនក្លាយជាសហគ្រិន និង ក្លាយជាមនុស្សខ្លាំង ជាពិសេសស្ដ្រីខ្មែរយើងតែម្ដង ។
ឯកឧត្តមបានជំរុញ ណែនាំ អោយអ្នកលក់អនឡាញទាំងអស់លក់ផលិតមានច្បាប់ទំលាប់ ផលិតដែលទទួលស្គាល់ពីក្រសួងសុខាភិបាល ហើយត្រូវរួមគ្នាប្រយុទ្ធប្រឆាំងដាច់ចំពោះផលិតក្លែងក្លាយ ព្រោះវាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕