ប្រជាពលរដ្ឋកោតសរសើរអាជ្ញាធរខេត្តស្វាយរៀងដែលបានរៀបចំសណ្ដាប់ធ្នាប់បានល្អក្នុងឱកាសពិធីបុណ្យប្រណាំងទូកឆ្នាំនេះ

វិទ្យុជាតិកម្ពុជា៖លោស្រីហាន់ ស្រីណា

Mc:ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងក៏ដូចជាខេត្តដទៃទៀតដែលបានអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៏និងទស្សនាការប្រណាំងទូកដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀងបានសំដែងការពេញចិត្តចំពោះអាជ្ញាធរដែលបានរៀបចំសន្តិសុខសណ្ដាប់ធ្នាប់បានល្អដែលបានធ្វើឱ្យពួកគាត់ទទួលបានភាពសប្បាយរីករាយនិងមានភាពកក់ក្តៅ។

លោកសុខដារ៉ាប្រជាពលរដ្ឋមកពីខេត្តស្វាយរៀងបានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថារូបលោកផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀងគឺមានភាពកក់ក្តៅក្នុងការមកទស្សនាកម្សាន្តការប្រណាំងទូកការទស្សនាការប្រគុំតន្ត្រីនិងការតាំងលក់ទំនិញតាមស្តង់នានាដែលរៀបចំឡើងដោយរដ្ឋបាលខេត្តលោកបានបញ្ជាក់ថាក្រុមអាជ្ញាធរបានរៀបចំកន្លែងកំសាន្តទៅតាមបែបផែនរាងៗខ្លួនដូចជាការសម្រួលចរាចរណ៍មិនឱ្យមានការកកស្ទះមានភាពណែនណាន់តាន់តាប់ដូចជាការថែរក្សាសណ្ដាប់ធ្នាប់នានានៅជុំវិញកន្លែងប្រារព្ធពិធីដែលបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានដើរទស្សនាផលិតផលផ្សេងៗ។
ឧត្តមឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងបានមានប្រសាសន៍ឲ្យដឹងថាក្នុងការរៀបចំប្រណាំងទូកក្នុងខេត្តស្វាយរៀងអាជ្ញាធរបានប្រើកម្លាំងជាង ៨០០ នាក់មកពីស្នងការរដ្ឋាននគរបាលដើម្បីគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់ធានាឲ្យប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរើករាយនិងមានភាពភាពកក់។
ឯកឧត្តមបានបន្តថាក្រុមការពារសន្តិសុខនេះបានការពារផ្នែកសន្តិសុខក្នុងកម្មវិធីបុណ្យមានពីរផ្នែកគឺពាក់ព័ន្ធនិងការថែរក្សាសណ្ដាប់ធ្នាប់ជាប្រចាំនៅកន្លែងប្រារព្ធពិធីជូនប្រជាពលរដ្ឋក៏ដូចជាការការពារក្រុមកីឡាករនៅក្នុងពេលប្រណាំងទូកដើម្បីធានាការជួយសង្គ្រោះក្រុមកីឡាករឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថាគិតមកដល់ឆ្នាំ ២០១៩នេះខេត្តស្វាយរៀងបានរៀបចំពិធីប្រណាំងទូកមានរយៈពេល ១០ ឆ្នាំមកហើយចាប់តាំងពីឆ្នាំ ២០០៨ មកម្លេះក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយនៅក្នុងឱកាសពិធីបុណ្យអុំទូកដែលប្រជាពលរដ្ឋខ្លះពុំអាចទៅលេងកំសាន្តក្នុងពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនិងអកអំបុកនៅរាជធានីភ្នំពេញ៕