ព្រះសង្ឃដើរក្បួនធម្មយាត្រា មកពីប្រទេសទាំង៥ តាមដងទន្លេមេគង្គ និមន្តបិណ្ឌបាត្រ នៅវត្ត ឈៀង ថង ខេត្តហ្លួងព្រះបាង ក្នុងប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ — ព្រះសង្ឃនៃក្បួនធម្មយាត្រាទាំង៥​ដែនដី​តាមដងទន្លេមេគង្គ បាននិមន្តទៅកាន់វត្ត ឈៀង ថង ក្នុងខេត្តហ្លួងព្រះបាងនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ បានរៀបចំពិធីបិណ្ឌ​បាត្រ ដែលដឹកនាំដោយ ព្រះថនរៈមៈ​វរៈនាយក ទីបឹក្សាគណៈនៃខេត្តនគររាជសីមា ប្រទេស​ថៃ, ព្រះអាចារ្យ អនកែវ កិត្តិភ័ទធោ មេគុណខេត្តហ្លួងព្រះបាង និងជាព្រះចៅអធិការវត្ត​ឈៀង​ថង សម្តេចព្រះឧត្តមវង្សា មួង រ៉ា លេខាធិការសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា និង​ព្រះសង្ឃ​ចំនួនជាង ៤០០ អង្គ ទៀត ដែល​និមន្តមកពីប្រទេសទាំង៥ តាមដងទន្លេមេគង្គ។​ពិធី​និមន្ដបិណ្ឌបាត្រនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១៩នេះ។

នៅក្នុងពិធីរាប់បាត្ររបស់ព្រះសង្ឃនេះដែរ បានប្រព្រឹត្តទៅយ៉ាងឧឡារិកក្រោម​សទ្ធា​ជ្រះ​ថ្លាពីប្រជាពលរដ្ឋរាប់ពាន់នាក់ ស្ថិតតាមដងផ្លូវចម្ងាយជាង ៤ គីឡូម៉ែត្រ ចាប់ពីចំណុច វត្តឈៀងថង ដែលជាទីអារាមមានអាយុកាលជាង១ពាន់ឆ្នាំ មកដល់ត្រង់ចំណុច វត្ត ព្រះបាតតៃ ដែលសបញ្ជាក់អំពីជំនឿយ៉ាងមុះមុតរបស់ពុទ្ធសាសនិកជនលើវិស័យព្រះពុទ្ធ​សាសនា៕

ដោយ នីកា