វិមានក្រឹមឡាំង៖ កិច្ចព្រមព្រៀងរវាងប្រទេសរុស្ស៊ី និងតួកគីស្របតាមផលប្រយោជន៍របស់​ប្រទេសស៊ីរី ក្រុមឃឺដ និងអឺរ៉ុប 

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ — អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េស្កូវ​ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នៅពេលធ្វើការជាមួយប្រទេសតួកគីលើអនុស្សរណៈ ស្តីពីដំណោះស្រាយស៊ីរី ដោយរុស្ស៊ីបានបន្តពីការពិតដែលថា កិច្ចព្រមព្រៀងទាំងនេះ គួរតែឆ្លើយតបនឹងផលប្រយោជន៍របស់ក្រុង​ដាម៉ាស​ ជនជាតិឃឺដ និងបណ្តាប្រទេសអឺរ៉ុប។

លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា  « កិច្ចពិភាក្សាមានការពិបាកណាស់ ​ហើយកុំភ្លេចការពិតដែលថា ភាគីតួកគីមានគោលដៅផ្ទាល់ខ្លួន »។ លោកបានរំលឹកថា  ភាគីរុស្ស៊ី គឺជាភាគីតែមួយគត់ដែលមានមូលដ្ឋានច្បាប់ ដើម្បីឱ្យមានកងកម្លាំងប្រដាប់អាវុធ​របស់ខ្លួន​នៅលើទឹកដីរបស់ប្រទេសស៊ីរី។

លោកបានកត់សម្គាល់ថា៖ ដូច្នេះ យើងត្រូវតែផ្គូផ្គង់ផលប្រយោជន៍ ហើយមើលឃើញ​ថា ស្ថានការណ៍នេះអាចទទួលយកបាន ហើយអាចទទួលយកបានសម្រាប់ក្រុងដាម៉ាស​ តាមទស្សនៈរបស់យើង។

លោកបាននិយាយថា « វាគួរតែជាការពេញចិត្តរបស់ប្រជាជនស៊ីរី ពីព្រោះព្រំដែននឹង​ត្រូវ​បានការពារដោយឆ្មាំស៊ីរី ពីព្រោះដូច្នេះ ដើម្បីនិយាយថា វាជាជំហានមួយទៀតដែល​បញ្ជាក់ពីអធិបតេយ្យភាពរបស់ប្រទេសស៊ីរី »។ លោកបានបន្ថែមថា តាមពិត វាជាផល​ប្រយោជន៍​របស់ប្រជាជន​អឺរ៉ុប ​ខណៈដែលពួកគេត្រូវបានគេយកចិត្តទុកដាក់ឆ្ពោះទៅការ​ពារ​ព្រំដែនពីការជ្រៀតចូល​របស់ភេរវករ ការធានាសន្តិសុខដល់ប្រទេសតួកគី ហើយធ្វើដូច្នេះ​យើងរារាំងលំហូរ​ជនភៀសខ្លួន ​ដែលក្រោយមកអាចទៅអឺរ៉ុប ដោយបន្ថែមថា កិច្ចព្រមព្រៀង​ទាំងនេះគួរតែជាការពេញចិត្តសម្រាប់ជនជាតិឃឺដផងដែរ។

នៅពេលត្រូវបានសួរថា តើភាគីណាមួយទាំងរុស្ស៊ី ឬតួកគី បានចូលរួមចំណែក​បន្ថែម​ទៀត​ក្នុង អនុស្សារណៈនេះ លោក Peskov បានកត់សម្គាល់ថា « វាគឺជាការងាររួមគ្នា ហើយក្នុងស្ថានភាពនេះជាក់ស្តែង គឺនិយាយអំពីដំណោះស្រាយ ដែលអាចទទួលយកបាន​ហើយ មានតែការសម្រេចចិត្តទាំងពីរប៉ុណ្ណោះ។

យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំងបានឱ្យដឹងថា ជាការពិតវាគួរតែជាការពេញចិត្ត​របស់អ្នកដទៃទាំងអស់ដែលមានជាប់ទាក់ទង។ ប្រទេសរុស្ស៊ី និងតួកគីបាន​បញ្ជាក់​ជាថ្មី​នៅក្នុងអនុស្សរណៈនេះ​ថា​ គោលដៅសំខាន់របស់ពួកគេ គឺដើម្បីធានានូវបូរណភាពទឹកដី​របស់ប្រទេសស៊ីរី៕

(ប្រភពTASS: បកប្រែដោយលោក មាស សំអុល)