កូរ៉េខាងត្បូងសម្រេចចិត្តបោះបង់ឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ នៅឯអង្គការពាណិជ្ជកម្មពិភពលោក

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ — កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានសម្រេចចិត្តបោះបង់ឋានៈ​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍របស់ខ្លួននៅឯអង្គការពាណិជ្ជកម្មពិភពលោក ក្នុងការផ្តល់​សម្បទាន​ដល់​សហរដ្ឋអាមេរិកលើការធ្វើកំណែទម្រង់នៃអង្គភាពពាណិជ្ជកម្មពិភពលោក។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Hong Nam-ki បាននិយាយថា មានលទ្ធភាពតិចតួច​ដែល​​សហគមន៍​អន្តរជាតិអាចទទួលស្គាល់កូរ៉េខាងត្បូង ជាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុង​កិច្ចចរចារបស់អង្គការពាណិជ្ជកម្មពិភពលោកនាពេលអនាគត ហើយបាននិយាយថា ការ​ពន្យា​រពេលក្នុងការសម្រេចចិត្តរបស់កូរ៉េខាងត្បូងនេះ អាចធ្វើឱ្យអន្តរាយដល់អំណាច​ចរចា​របស់ខ្លួន។

លោក ហុង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯក្រសួងការបរទេសនៅ​កណ្តាល​ទីក្រុងសេអ៊ូលថា « យើងស្ថិតក្នុងស្ថានភាពលំបាកមួយ» ដែលត្រូវបានគេទទួលស្គាល់​ថា​ ជាប្រទេសកំពុងអភិវឌ្ឍន៍សម្រាប់សហគមន៍អន្តរជាតិមួយនេះ។

ការប្រកាសនេះ បានធ្វើឡើងនៅពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ​ បាន​នឹងកំពុងជំរុញដើម្បីធ្វើឱ្យប្រាកដថា ប្រទេសកំពុងអភិវឌ្ឍន៍ដែលបានប្រកាសដោយ​ខ្លួនឯង​មិនឆ្លៀតយកប្រយោជន៍ពីការព្យាបាល ពិសេស និង ឌីផេរ៉ង់ស្យែល ដែលកើតឡើង​ជាមួយឋានៈនេះ។

លោក Trump បានព្រមានថា សហរដ្ឋអាមេរិកនឹងមិនប្រព្រឹត្ដចំពោះសមាជិក​អង្គការ​ពាណិជ្ជកម្មពិភពលោកណាមួយទៀតទេ ដែលក្រុងវ៉ាស៊ីនតោននិយាយថា មិនមែនជា​ប្រទេស​កំពុងអភិវឌ្ឍន៍ដូចប្រទេសមួយនោះទេ ប្រសិនបើគ្មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការផ្លាស់ប្តូរវិធាននៃអង្គភាពពាណិជ្ជកម្ម ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ​នៅពាក់​កណ្តាល​ខែតុលានេះ។

សហរដ្ឋអាមេរិកបានស្នើថា បណ្តាប្រទេសអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ប្រសិនបើពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដូចជា​សមាជិកនៃក្រុមសេដ្ឋកិច្ច២០ (G20) ដែលជាសមាជិកនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាប្រទេសមានប្រាក់ចំណូលខ្ពស់ ដែលត្រូវបានចាត់ថ្នាក់ដោយ ធនាគារ​ពិភពលោក នឹងទទួលយកយ៉ាងហោចណាស់០,៥ ភាគរយនៃពាណិជ្ជកម្មសកល​សរុប។ កូរ៉េខាងត្បូងបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងបួន ដែលអាចធ្វើឱ្យអន្តរាយដល់កិច្ច​ខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរក្សាឋានៈរបស់ខ្លួន៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)