នាយករដ្ឋមន្រ្តី លី រំពឹងថា កិច្ចពិភាក្សាទីក្រុងសេអ៊ូល-តូក្យូ នឹងទទួលបាន​ជោគជ័យបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក អាបេ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ — កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងបានសម្តែងសុទិដ្ឋិនិយមថា ទីក្រុង​សេអ៊ូល និង      តូក្យូនឹងពន្លឿនការសន្ទនាការទូត « ផ្លូវការ » របស់ពួកគេ ដើម្បីរឹតចំណងមិត្តភាព​របស់​ពួកគេ ដោយថ្លែងបែបនេះ បន្ទាប់ពីកិច្ចពិភាក្សារយៈពេល ២១នាទី​ជាមួយលោកនាយក​រដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ។

លោក លី បាននិយាយថា លោកចាត់ទុកកិច្ចពិភាក្សាក្រៅផ្លូវការ និងទៀងទាត់​តាម​កាលៈ​ទេសៈរហូតមកដល់ពេលនេះ រវាងពួកអាជ្ញាធរការទូតនៃភាគីទាំងពីរ ដែលត្រូវបាន​ធ្វើ​ឱ្យ​​មាន​ជា « ផ្លូវការ »។

លោកបានបន្ថែមទៀតថា ឥឡូវនេះ ការទូតកូរ៉េខាងត្បូង-ជប៉ុន ត្រូវបានគេរំពឹងថា នឹង​ទទួលបានល្បឿនលឿន។ លោក លី និងលោក អាបេ បានឯកភាពលើភាពចាំបាច់ ដើម្បីដោះស្រាយបញ្ហានៃ​ទំនាក់ទំនង​ទ្វេភាគីដែលមានភាពតានតឹងផ្តោតលើទំហំពាណិជ្ជកម្ម ដែលមានរយៈពេលមួយ​ខែកន្លងមកនេះ។ លោក លី ក៏បានប្រគល់លិខិតមួយ​ពីប្រធានាធិបតីលោក មូន ចេ-អ៊ីន ជូនលោក អាបេ ដែលក្នុងនោះ លោក មូន បានបង្ហាញក្តីសង្ឃឹមសម្រាប់ដំណោះស្រាយដំបូងមួយ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Cho Sei-young បាននិយាយនៅឯ​សន្និសីទសារព័ត៌មានដាច់ដោយឡែកមួយថា លោក លី និងលោក អាបេ បានចែករំលែក​ទស្សនៈ​​គ្នា​ថា ប្រទេសទាំងពីរមិនអាចទុកស្ថានការណ៍ដ៏លំបាកនេះឱ្យស្ថិតស្ថេរបានឡើយ។ លោកបានអមដំណើរលោក លី នៅក្នុងដំណើរទស្សនកិច្ចរបស់លោក សម្រាប់ពិធីគ្រងរាជ្យ​ផ្លូវការរបស់អធិរាជជប៉ុនព្រះអង្គម្ចាស់ ណារុហ៊ីតូ (Naruhito)។

ទំនាក់ទំនងសេអ៊ូល-តូក្យូ ដែលគួរឱ្យធុញទ្រាន់នោះ បានស្ថិតនៅជាចំណុចទាបបំផុត​មួយ​របស់ពួកគេ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចាប់តាំងពីការរឹតត្បិតការនាំចេញរបស់ជប៉ុន​ប្រឆាំងនឹងកូរ៉េខាងត្បូងនៅក្នុងការសងសឹកជាក់ស្តែង ចំពោះអាកប្បកិរិយារបស់​ក្រុងសេអ៊ូល​ស្តីពីបញ្ហាសំណងដល់ជនរងគ្រោះជនជាតិកូរ៉េ ពីពលកម្មដោយបង្ខំក្នុងសម័យសង្គ្រាមរបស់​ជប៉ុន។

រដ្ឋបាលលោក មូន បានវាយបកវិញជាមួយនឹងវិធានការត្រួតពិនិត្យពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន និងការសម្រេចដើម្បីបញ្ចប់កិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការចែករំលែកព័ត៌មានយោធា។

លោក Lee បានប្រាប់លោក អាបេ ថា រដ្ឋាភិបាលរបស់លោកនឹងបន្តអនុវត្តន៍តាមសន្ធិ​សញ្ញា​ទ្វេភាគីឆ្នាំ១៩៦៥ ស្តីពីសំណងកម្រិតរដ្ឋស្តីពីអាណានិគមរបស់ជប៉ុននៅឆ្នាំ១៩១០-៤៥ នឹងធ្វើឱ្យមានទំនាក់ទំនងការទូតជាធម្មតាឡើងវិញរវាងទីក្រុងសេអ៊ូល និងតូក្យូ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)