ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្តល់ភារកិច្ចឲ្យក្រសួងរ៉ែនិងថាមពល ស្វែងរកថ្ងៃគូ សាងសង់រោងចក្រអគ្គីសនីដុតសំរាម

វិទ្យុជាតិកម្ពុជា៖ ដោយ ផន វាសនា៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសផ្តល់ភារកិច្ចឲ្យក្រសួងរ៉ែនិងថាមពល ធ្វើការសិក្សារៀបចំ ដើម្បីឈានទៅដេញថ្លៃ រកដៃគូឯកជនសាង សង់និងដំណើរការ រោងចក្រអគ្គីសនីដុតសំរាមនៅទីលានចាក់សំរាមរាជធានីភ្នំពេញ។សម្តេច តេជោ បានថ្លែងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅថ្ងៃទី២៥ ខែតុលានេះ។ សម្តេចតេជោ បញ្ជាក់ថា រោងចក្រអគ្គីសនីដុតសំរាម គឺប្រើប្រាស់ តែសំរាមនៅក្នុងស្រុកប៉ុណ្ណោះ ហាមដាច់ខាតការនាំចូលសំរាមពីក្រៅប្រទេស។សម្តេចតេជោ បន្ថែមថា មានក្រុមហ៊ុនច្រើកមកហើយដែលបានសិក្សាលើបញ្ហានេះ ប៉ុន្តែសំខាន់ពាក់ពន្ធ័នឹង តំលៃ ។ ដូច្នេះយើងត្រូវសម្របសម្រួលលើបញ្ហាតំលៃ រដ្ឋសុខចិត្តបំពេញខាត ដោយយកប្រាក់ចំណេញពីអគ្គីសនី បំពេញឲ្យបញ្ហាសំរាម។