មនុស្សជាង ១០០០ នាក់ នឹង អប អរ សាទរ ភាព ជោគ ជ័យ ក្នុង ការ អភិរក្ស សត្វ ផ្សោត ទន្លេ មេគង្គ

វិទ្យុជាតិកម្ពុជា៖ លោក វ៉ាង ភក្តី ២៤ ១០ ២០១៩
MC: មនុស្សជាង ១០០០ នាក់ មក ពី ស្ថាប័ន រាជ រដ្ឋា ភិបាល ក្រុម ហ៊ុន ឯក ជន អង្គ ការ ដៃ គូ សិស្សនិស្សិត យុវជន សហគមន៍ ភ្ញៀវ ទេសចរ និង ប្រជា ពល រដ្ឋ នឹង អប អរ សាទរ ភាព ជោគ ជ័យក្នុង ការ អភិរក្ស សត្វ ផ្សោត ទន្លេ មេគង្គ ក្នុង ទិវា សត្វ ផ្សោត ទន្លេ មេគង្គ ក្នុង ទី រួម ខេត្ត ក្រចេះ។

រដ្ឋបាល ជល ផល កម្ពុជា មន្ទីរ ទេស ចរ ណ៍ ខេត្ត ក្រចេះ និង អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់WWF នឹងរៀប ចំ ព្រឹត្តិ ការណ៍នេះ នៅ ថ្ងៃ ទី ២៥ ដល់ ទី ២៧ ខែ តុលា ឆ្នាំ ២០១៩ ដើម្បីជំរុញ ការចូល រួម ដោះ ស្រាយ បញ្ហា ប្រឈម នានា ដែល គម្រាម កំហែង ដល់ សត្វ ផ្សោត ទន្លេ មេគង្គ។

អង្គ ការ WWF-កម្ពុជា បានឲ្យដឹងថា ទិវា នេះ មាន កម្ម វិធី ជា ច្រើន ដើម្បី ផ្សព្វ ផ្សាយអប់ រំ និង លើក កម្ពស់ ការ យល់ ដឹង អំពី ទំនាក់ ទំនង រវាង ការ អភិរក្ស សត្វ ផ្សោត ទន្លេ មេគង្គ ទៅ និ ង វិស័យ ទេស ចរណ៍ ធម្ម ជាតិ និង ជីវ ភាព របស់ ប្រជា ពល រដ្ឋ មូល ដ្ឋាន ។ អ្នក ចូល រួម ទាំង អស់ អាច ចូល រួម ក្នុង យុទ្ធ នា ការ ដាំ ដើម ឈើ កម្ម វិធី ដើរ ក្បួន កម្ម វិធី រត់ ប្រណាំង កម្ម វិធី ជិះ កង់ កម្ម វិធី ប្រកួត ប្រជែង យក រង្វាន់ ការ តាំង ពិព័រណ៍ផលិត ផល និង កម្ម វិធី តន្ត្រី កំសាន្ត ។

ក្នុង ឆ្នាំ ២០១៨ អង្គ ការ WWF-កម្ពុជា រដ្ឋ បាល ជល ផល និង ដៃ គូ អភិរក្ស នានា បាន ប្រារព្ធ ពិធី អប អរ សាទរចំពោះ កំណើន ចំនួន សត្វ ផ្សោត ទន្លេ មេគង្គ ជា លើក ដំបូង បំផុត ក្នុង រយៈ ពេល ២០ ឆ្នាំ ។ កំណើន ចំនួន សត្វផ្សោត លើកដំបូង គេ នោះ ជា កំណើន ១៥ភាគរយ នៃកំណើន ចំនួន សត្វផ្សោត ពី ៨០ ក្បាល ក្នុង ឆ្នាំ ២០១៥ ទៅ ដល់ ៩២ ក្បាល ក្នុង ឆ្នាំ ២០១៧។

នា បច្ចុប្បន្ន ការ អង្កេត ចំនួន សត្វ ផ្សោត ទន្លេ មេគង្គ ថ្មី មួយ ទៀត កំពុង តែ ដំណើរ ការ ហើយ ក្រុម ការ ងារ អភិរក្ស យ៉ា ង ច្រើន មាន ក្តី សង្ឃឹម ថា នឹង មាន កំណើន ចំនួន សត្វ ផ្សោត ទន្លេ មេគង្គ ម្តង ទៀត ។ ក្តី សង្ឃឹម នេះ កើត មាន ឡើង ដោយសារ តែ បើ គិត ចាប់ តាំង ពី ការ អង្កេត ចំនួន សត្វ ផ្សោត ពេល ចុង ក្រោយ មក ដល់ បច្ចុប្បន្ន នេះ យើង បាន កត់ត្រា ឃើ ញ ថា ចំនួន កូន ផ្សោត កើត ថ្មី មាន ចំនួន ២០ ក្បាល ខណៈ ដែល ចំនួន សត្វ ផ្សោត ដែល ស្លាប់ មាន តែ៩ ក្បាល ប៉ុណ្ណោះ។

លោក សេង ទៀក នាយក អង្គ ការ WWF-កម្ពុជា ថ្លែងថា «លទ្ធផល នៃ ការ អង្កេត ចំនួន សត្វ ផ្សោត ទន្លេ មេគង្គ ឆ្នាំ មុន យើង បាន ឃើញ នូវ របត់ ផ្លាស់ ប្ដូរ នៃ ការ ធ្លាក់ ចុះ ចំនួន សត្វ ផ្សោត ទន្លេ មេគង្គ ។ ការ ធ្លាក់ ចុះ នៃ ចំនួន សត្វ ផ្សោត ក្នុង រយៈ ពេល ២០ ឆ្នាំ កន្ល
កត្តា គម្រាម កំហែង ធ្ងន់ ធ្ងរ ទៅ លើ សត្វ ផ្សោត គឺ ការ អនុវត្ត ការ នេ សាទ ខុស ច្បាប់ ជា ពិសេស គឺ ការ ដាក់ មង ក្នុង តំបន់ ការ ពារ សត្វ ផ្សោត ។ ទំនប់ វា រី អគ្គិសនី ដែល កំពុង ស្ថិត នៅ ក្រោម ការ សាង សង់ និង គម្រោង ទំនប់ វារី អគ្គិសនី នានា កាត់ ទន្លេ មេគង្គ ក៏ បង្ក ឱ្យ មាន ការ ព្រួយ បារម្ភ យ៉ាង ខ្លាំង ក្លា ចំពោះ ភាព រស់ រាន មាន ជីវិត របស់ សត្វ ផ្សោត និង ជីវ ភាព របស់ សហគមន៍ មូល ដ្ឋាន នា ពេល អនាគត ផង ដែរ ។

ដោយ សារ តែ ចំនួន សត្វ ផ្សោត ទន្លេ មេគង្គ ដែល ជា ប្រភេទ សត្វ ទទួល រង គ្រោះ ថ្នាក់ ជិត ផុត ពូជ បំផុត មាន តែ ៩២ ក្បាល ប៉ុណ្ណោះ ក្នុង ទន្លេ មេគង្គ ចំនួន នេះ ជា ចំនួន តិច តួច បំផុត បើ ធៀប នឹង ចំនួន របស់ វា ដែល ធ្លាប់ មាន រហូត ដល់ ជាង ៣០០០ ក្បាល រស់ នៅ តាម ដង ទន្លេ មេគង្គ និង បឹង ទន្លេ សាប កាល ពី ប្រហែល ជា ង មួយ ស្សត វត្ត មុន ។

អង្គ ការ WWF រាជ រដ្ឋា ភិបាល និង ដៃ គូ អភិរក្ស នានា បាន នឹង កំពុង ខិត ខំ ធ្វើ ការ យ៉ាង ខ្លាំង ដើម្បី អភិរក្ស ប្រភេទ សត្វ ផ្សោត នេះ តាម រយៈ ការ ងារ ពង្រឹង ច្បាប់ ឲ្យបាន តឹង រឹង ការ កាត់ បន្ថយ និងលុប បំបាត់ ចោល នូវ ការ នេសាទ ខុស ច្បាប់ នានាក្នុង តំបន់ ការ ពារ សត្វ ផ្សោត ការ អប់រំ ផ្សព្វ ផ្សាយ ការ ស្រាវ ជ្រាវ និង ត្រួត ពិនិត្យ តាម ដានសត្វ ផ្សោត ព្រម ទាំង កម្ម វិធី ផ្តល់ ជម្រើស ជីវ ភាព ជា ច្រើន ដល់ សហគមន៍ មូល ដ្ឋាន ។ ការ ផ្តោត សំខាន់ លើ កិច្ច ការ ចម្បង ថ្មី មួយ ទៀត នោះ គឺ ការ ជំរុញឲ្យមាន ការ ប្រើ ប្រាស់ ថាម ពល កកើត ឡើង វិញ ប្រកប ដោយ និរន្តរភាព ដូច ជា ជម្រើស ថាម ពល ពន្លឺ ព្រះ អាទិត្យ និង ថាម ពល ខ្យល់ ជំនួស ឱ្យ គម្រោង ទនប់ វារី អគ្គិសនី ដែល បង្ក ការ គម្រាម កំហែង លើ អាយុជីវិត សត្វ ផ្សោត ទន្លេ មេគង្គ៕