លោក មូន ផ្តល់នូវចំណងទាក់ទងកាន់តែជិតស្និទ្ធជាមួយអេស្បាញ​លើវិស័យ សេដ្ឋកិច្ចឌីជីថល និងថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន  

AKP ភ្នំពេញ  ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ — ប្រធានាធិបតីលោក មូន ចេ-អ៊ីន បានស្នើកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងត្បូង និង អេស្ប៉ាញបង្កើនភាពជាដៃគូ ក្នុងការឆ្លើយតបនឹងបដិវត្តឧស្សាហកម្មលើកទី៤ និងការប្រែ​មប្រួល​អាកាសធាតុដោយនិយាយថា   « មិត្តពិតប្រាកដ » មានច្រើនដូចគ្នា។

លោក មូន បានសង្កត់ធ្ងន់លើចំណុចរួមនៃសក្តានុពលពីការពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគី នៅពេលដែលលោកបានចូលរួមក្នុងវេទិកាធុរកិច្ចកូរ៉េខាងត្បូង-អេស្បាញ នៅទីក្រុង​សេអ៊ូល រួមជាមួយស្តេចអេស្ប៉ាញ ព្រះអង្គម្ចាស់ អេហ្វែលទី៦។

លោកបាននិយាយនៅក្នុងសុន្ទរកថាមួយថា « អេស្បាញ និងកូរ៉េខាងត្បូង គឺជាច្រក​ចេញចូល និងជាមជ្ឈមណ្ឌលដែលទ្វីប​ និងមហាសមុទ្រជួបគ្នា »។ មានវិស័យជាច្រើន​ដើម្បី​សហការគ្នា​លើមូលដ្ឋាននៃភាពខ្លាំងនៃភូមិសាស្ត្រនយោបាយរួម។

លោកបានលើកឡើងពីគម្រោងឧស្សាហកម្ម៤.០របស់អេស្ប៉ាញ និងយុទ្ធសាស្រ្ត « ការ​អភិវឌ្ឍផលិតកម្ម »សម្រាប់រដ្ឋបាលរបស់លោក។

លោកបានមានប្រសាសន៍ថា  « ប្រសិនបើប្រទេសទាំងពីរ ដែលមានចក្ខុវិស័យតែមួយ​បើកទូលាយកិច្ចសហប្រតិបត្តិការលើមូលដ្ឋាន នៃការយកចិត្តទុកដាក់គ្នាទៅវិញទៅមកនោះ វានឹងបង្កើតការរួមបញ្ចូលគ្នានៅក្នុងការច្នៃប្រឌិតផលិតកម្មរបស់គ្នាទៅវិញទៅមក » ។

កូរ៉េខាងត្បូងគ្រោងចូលរួមសន្និសីទលើកទី៣ ស្តីពីចក្ខុវិស័យឧស្សាហកម្ម៤.០ របស់​អេស្ប៉ាញនៅខែក្រោយនេះ ក្នុងនាមជា  « ប្រទេសដៃគូ »។

លោក មូន បាននិយាយថា គេរំពឹងថា ​នឹងដើរតួនាទីជាចំណុចចាប់ផ្តើមមួយ​ដើម្បីពង្រឹង​កិច្ចសហ-ប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងយុគសម័យបដិវត្តឧស្សាហកម្មលើកទី៤។

លោកក៏បានស្នើឱ្យមានទំនាក់ទំនងជិតស្និទ្ធនៅក្នុងវិស័យថាមពល ដែលមិនប៉ះពាល់​ដល់​បរិស្ថាន។

លោកប្រធានាធិបតីបានចង្អុលបង្ហាញថា  « ការកាត់បន្ថយប្រេងឥន្ធនៈហ្វូស៊ីល និងការ​ពង្រីកថាមពលកកើតឡើងវិញ គឺជាបញ្ហាប្រឈម និងជាឱកាស » សម្រាប់ទាំងសេដ្ឋកិច្ច​ដែល​មានមូលដ្ឋានផលិតកម្ម។

លោកបានសម្តែងក្តីសង្ឃឹម សម្រាប់ការពង្រីកភាពជាដៃគូរវាងក្រុមហ៊ុនដែលជាប់​ពាក់​ព័ន្ធ​នៃ​ភាគីទាំងពីរ។

លោក មូន ក៏បានផ្តល់កិច្ចសហប្រតិបត្តិការជិតស្និតនៅក្នុងទីផ្សារសំណង់ក្រៅប្រទេស​ដែលជាបញ្ហាមួយបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលនៅការិយាល័យ Cheong Wa Dae របស់លោក ជាមួយស្តេច         អេស្ប៉ាញ ក្នុងរយៈពេលមួយថ្ងៃមុននេះ៕(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)