កម្មសិក្សាការីនៃវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្រ្តី ឆ្នាំ២០១៩ក្រុមទី២ធ្វើ សកម្ម ភាពការងារសង្គម នៅមជ្ឈ មណ្ឌលព្យាបាលនិងស្តារនីតិ សម្បទាកង ពល តូចថ្មេីរជេីងលេខ៣១​ ខេត្ត កំពត​

វិទ្យុជាតិកម្ពុជា៖

កម្មសិក្សាការីនៃវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្រ្តី ឆ្នាំ២០១៩ក្រុមទី២ វេន​ រសៀល បានចុះធ្វើការងារសង្គមក្រោមប្រធានបទ “បរិស្ថានស្អាត និងមនុស្សធម៌”នៅមជ្ឈមណ្ឌល ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចថ្មើរជើងលេខ៣១ស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត​នៅថ្ងៃទី២២ខែតុលា ឆ្នាំ២០១៩​ ។

ឧត្តមសេនីយ៍ទោ​ ផង់​ យ៉ុត​ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៣១​ បានមានប្រសាសន៍ថា
ទឹកចិត្តរបស់ទាហាន​ក្រៅពីការងារការពាជាតិ​ គឺការងារជួយដល់សង្គម​ បរិស្ថាន​ ហេីយការសសាង សង់មជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនគឺសំដៅជួយដល់យុវជនដែលបានធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀនចូលមកទទួលការព្យាបាលឲ្យជាសះស្បេីយដើម្បីវិលត្រលប់ទៅរួមរស់នៅក្នុងសហគមន៍វិញ។

លោក​ជំទាវ​ ឥម​ នីថារ៉ា​ រដ្ឋលេខាធិការ​ក្រសួងសារធារណការនិងដឹកជញ្ជូន​ តំណាងសិក្ខាកា​មបានមានប្រសាសន៍ថា​ គ្រឿង ញៀនជាបញ្ហាដ៏ស្មុគស្មាញដែលកើតមាននៅក្នុងស្រទាប់ប្រជា ពល រដ្ឋជាពិសេសក្នុងស្រទាប់យុវជន យុវនារី​ កម្មករ សិស្សា នុសិស្ស ដែល តម្រូវឱ្យយើងទាំងអស់គ្នាផ្តោតការយកចិត្តទុកដាក់ចូលរួមដោះស្រាយនិងជំរុញ​ ចលនាឲ្យចូលរួមគាំទ្រគ្រប់សកម្មភាព​ ។ លោកជំទាវបានចាត់ទុកបរិស្ថានស្អាតនាំមកនូវសុខភាពល្អ! ទឹកចិត្តមនុស្សធម៌ផ្តល់មកនូវសេចក្តីសុខផ្លូវចិត្ត! ។លោកជំទាវបន្តថាការងារបរិស្ថានស្អាត ថ្ងៃនេះគឺយើងរួមគ្នាដាំបន្លែ ដំណាំ និងដាំផ្កា​ ជាមួយនឹងការងារមនុស្សធម៌គឺបាននាំយកអំណោយដើម្បីជូនដល់ក្មួយៗ និងមន្រ្តីនៃមជ្ឈមណ្ឌលរួមមាន:​គ្រាប់ ពូជបន្លែ គ្រឿងប្រេីប្រាស់ប្រចាំថ្ងៃ​ និងគ្រឿងឧបភោគ​ បរិភោគ​ មានអង្ករនាងម៉ីញ​ ទឹកត្រី​ អំបិល​ ស្ករស​ ឆៃប៉ូវផ្អែម​ ត្រីខកំប៉ុង​ ថ្នាំពេទ្យ ១២ មុខ​ សាប៊ូ​ ថ្នាំដុសធ្មេញ ទឹកខ្ពុលមាត់ កន្សែងជូតមាត់​និងសៀវ ភៅសរ សេរជាដើម។

ឯកឧត្តម​ សុខ​ សេងយ៉ន​ នាយក រងសាលាភូមិន្ទបានមានប្រសាសន៍លេីកឡេីងពីសារ:នៃការចុះអនុវត្តកិច្ចការសង្គមរបស់សិក្ខាកាមយេីង នៅពេលនេះគឺជាការផ្សារចងភ្ជាប់នូវការសិក្សាជាទ្រឹស្តីមកជាការ អនុវត្តជាក់ស្តែងតាមរយៈការជួយដល់សង្គមផ្ទាល់ពោរពេញដោយទឹកចិត្តជ្រះថ្លាសាមគ្គីគ្នា​ ហេីយសាលាលេីកទឹកចិត្តឲ្យសិស្សគ្រប់ជំនាន់បន្តវប្បធម៌សាមគ្គី​ភាព​ ឯកភាព​ ស្មោះត្រង់នឹងវិជ្ជាជីវ:​ការងារ។

ឧត្តមសេនីយ៍ត្រី​ គឹម​ កុសល​ ប្រធានមណ្ឌលកងពលតូចថ្មេីរជេីងលេខ៣១​បានអោយដឹថាមជ្ឈ មណ្ឌល ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចថ្មើរជើងលេខ៣១បានដាក់ឲ្យដំណេីរការរយ:ពេល១៨ខែមកនេះ​ ទទួលព្យាបាលជនគ្រោះបានចំនួន៤១៦នាក់ ហេីយជាសះស្បេីយសមាហរណកម្មទៅរស់នៅជាមួយគ្រួសារវិញបានចំនួ​ន១៦៣ នាក់៕