សម្តេចតេជោហ៊ុនសែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអអិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យបៀល ប្រាយ (BBU) ចំនួនជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក ឌៀប សីហា សាកលវិទ្យាធិការនៃសា កលវិទ្យាល័យបៀលប្រាយ បានឲ្យដឹងថានិស្សិត ៤,០៣៨នាក់ ក្មុងនោះនារី ១,៣៤៤នាក់ ដែលទទួលសញ្ញាបត្រនាពេលនេះ គឺជានិសិ្សតបានបពា្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០១៥-២០១៦ ដល់ឆ្នាំសិក្សា ២០១៨-២០១៩ រួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១៦៩នាក់ នារី ៦២នាក់ផងដែរ។
លោក ឌៀប សីហា បានថ្លែងថា បេសកកម្មដ៏ចម្បងដែលសាកលវិទ្យាល័យបៀលប្រាយ បានបំពេញក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ គឺការ ពង្រីកវិសាលភាព នៃសេវាអប់រំឧត្តមសិក្សា ការបណ្តុះបណ្តាល និង អភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញ គុណភាព ប្រសិទ្ធភាព និងឯកទេសច្បាស់លាស់ ក្នុងទិសដៅជាសារវ័ន្តលើការកសាងសមត្ថភាពប្រើគំនិតត្រិះរិះពិចារណា ក្នុងការចូល រួមអភិរក្សវប្បធម៌ជាតិ និង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ជាមួយសហគមន៍អន្តរជាតិ។
លោកសាកលវិទ្យាធិការ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យបៀលប្រាយ មានគណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យចំនួន ១,០៧២នាក់។ គិតត្រឹមតែឆ្នាំសិក្សា ២០១៨- ២០១៩នេះ និស្សិតកំពុងសិក្សាគ្រប់កម្រិតទាំងក្នុងរាជធានីភ្នំពេញ និង សាខាតាមខេត្ត រួមមាន សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ស្ទឹង ត្រែង, រតនគីរី, ព្រះសីហនុ, និង តាកែវ សរុបចំនួនជាង ១១,៤០០នាក់។បើគិតចាប់ពីឆ្នាំសិក្សា ២០០០-២០០១ ដល់ឆ្នាំសិក្សា២០១៨-២០១៩ នេះ និស្សិតគ្រប់កម្រិត ដែលបានបញ្ចប់ការ សិក្សា សរុបចំនួនជាង ៦៦,៣០០នាក់។
លោក ឌៀប សីហា បានអះអាងថា គោលដៅអាទិភាពដែលសាកលវិទ្យាល័យបៀលប្រាយ កំពុងបន្តអនុវត្តក្នុងដំណាក់កាលទីបី នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍ៍សាកលវិទ្យាល័យ (២០១៦- ២០៣០) គឺភាពជោគជ័យរបស់និស្សិតគ្រប់កម្រិ ត ដែលបានបញ្ចប់ការសិក្សាចេញពីសាកលវិទ្យា ល័យ ត្រូវតែមានដំណេះដឹង សមត្ថភាពជំនាញ និងគំនិតច្នៃប្រឌិតប្រកបដោយការត្រិះរិះពិចារ ណា ភាពជាអ្នកដឹកនាំ និង អាចដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ប្រកបដោយឥរិយាបថល្អប្រពៃ។
ដើម្បីសម្រេចបានគោលដៅនេះ កម្មវិធីសិក្សាគ្រប់កម្រិតត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ ដោយគណៈកម្មាធិការអភិវឌ្ឍន៍កម្មវិធីសិក្សា និង ក្រុមប្រឹក្សាវិទ្យាសាស្រ្តសាកលវិទ្យាល័យ ដើម្បីធានាសង្គតិភាពជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ ស្តង់ដារជាតិ សម្រាប់ការទទួលស្គាល់គុណ ភាពអប់រំ លើគ្រឹះស្ថានឧត្តមសិក្សា និង គុណ ភាពនៃលទ្ធផលសិក្សារបស់និស្សិត ឆ្លើយតបនឹងបច្ចុប្បន្នភាពនៃតម្រូវការទីផ្សារការងារ និង មុខ របរអាជីវកម្មជាច្រើនទៀត។ ជាមួយគ្នានេះ សាក លវិទ្យាល័យ បាននិងកំពុងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើសកម្មភាពសិក្សាស្រាវជ្រាវ និង បណ្តុះបណ្តាលជាមួយស្ថាប័នជាតិ និង អន្តរ ជាតិជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការលើសកម្មភាពស្រាវជ្រាវ ទំនាក់ទំនងព័ត៌មាន សិក្ខាសាលា សន្និសីទ ទស្សនកិច្ចការងារ ការសិក្សា និងសកម្ម ភាពវប្បធម៌ និងកីឡា។ល។