ចិនធ្វើកិច្ចសហប្រតិបត្តិការថែមទៀតជាមួយប្រទេសមេគង្គ ក្នុង​ផ្នែកវាយនភណ្ឌនិងសម្លៀកបំពាក់

AKP ភ្នំពេញ ថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៩ — តាមក្រុមប្រឹក្សាវាយនភណ្ឌ និងសម្លៀកបំពាក់ជាតិចិន(CNTAC)ឱ្យដឹងថា ចិននឹង​បង្កើន​កិច្ច​សហ-​ប្រតិបត្តិការជាមួយបណ្តាប្រទេសមេគង្គទាំង៥ នៅក្នុងផ្នែកវាយនភណ្ឌ និងសម្លៀកបំពាក់។

តាម CNTAC ឱ្យដឹងថា គេនឹងធ្វើកិច្ចប្រឹងប្រែងថែមទៀត ដើម្បីពង្រឹងអន្តរកម្មពាណិជ្ជកម្ម និង              វិ​និយោគ ព្រមទាំងធ្វើឱ្យប្រសើរយន្តការកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យស៊ីជម្រៅការធ្វើសមាហរណ​កម្មជួរ​ឧស្សាហកម្ម ដែលរួមមានទាំងសម្លៀកបំពាក់, អំបោះ និង​គ្រឿងសម្ភារៈវាយនភណ្ឌ ។

លោក ស៊ូ យីងស៊ីន ( Xu Yingxin  ) អនុប្រធានរបស់ក្រុមប្រឹក្សានេះបាននិយាយថា ចាប់តាំងពី​ការបង្កើតយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គមកពាណិជ្ជកម្មការនាំចូល នឹងនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់រវាងចិន និងបណ្តាប្រទេសមេគង្គទាំង៥ គេឃើញមានកំណើនដែលមិនផ្លាស់ប្តូរជាមួយ​នឹង   កម្រិតដែលបានពង្រីកនៃការធ្វើវិនិយោគ ។

ក្នុងឆ្នាំ២០១៨ ចិនមើលឃើញនូវទំហំពាណិជ្ជកម្មនាំចូល នឹងនាំចេញវាយនភណ្ឌ និងសម្លៀកបំ​ពាក់​របស់ខ្លួនជាមួយបណ្តាប្រទេសមេគង្គទាំង៥ បានឈានដល់ ២៩,៧៩ ពាន់លានដុល្លារដែល​ស្មើនឹង​៩,៦ភាគរយនៃទំហំការនាំចូល នឹងនាំចេញសរុបនៃផ្នែកនេះរបស់ចិន ។

លោក ស៊ូ បាននិយាយថា ជាមួយការអភិវឌ្ឍដែលកំពុងប្រព្រឹត្តិទៅនៃ​ពាណិជ្ជកម្មនាំចេញ​នឹងសារៈ​សំខាន់ដែលកើនឡើងនៃពាណិជ្ជកម្មនាំចូលនោះ ការធ្វើវិនិយោគសហគ្រាសវាយនភណ្ឌចិន ​នៅក្នុង ប្រ​ទេសមេគង្គទាំង៥ នឹងបន្តការពង្រីកឱ្យធំឡើង ។

តាមលោក ស៊ូ ឱ្យដឹងថា ក្នុងពេលអនាគតកិច្ចសហប្រតិបត្តិការរវាងចិននិងបណ្តាប្រទេសមេគង្គ នឹង​មានច្រើនមុខថែមទៀតជាមួយការពង្រីក នឹងការបង្កើននៅក្នុងវិស័យ ដែលមានគុណភាពខ្ពស់ ។

នៅឯកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការវាយនភណ្ឌ និងសម្លៀកបំពាក់ឡានឆាង-មេគង្គដែល​បានធ្វើនៅក្នុងទីក្រុង  Suzhou ប្រទេសចិនខាងកើតនោះ យន្តការសន្ទនាឧស្សាហកម្មវាយន​ភណ្ឌ និងសម្លៀក ​បំពាក់មួយត្រូវបានគេបើកឡើងជាផ្លូវការនៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីជំរុញកិច្ច​សហ​ប្រតិបត្តិការ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)