សម័យប្រជុំលើកទី៨ នៃរដ្ឋសភា ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២១ ខែតុលានេះ

AKP ភ្នំពេញ  ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ — សម័យប្រជុំលើកទី៨ នៃរដ្ឋសភានីតិកាលទី១៤ នឹងបើកធ្វើឡើងនៅវិមានរដ្ឋសភា​នាទីក្រុង​ហាណូយនៅថ្ងៃទី២១ ខែតុលានេះ។

តាមកាលវិភាគបានឱ្យដឹងថា សមាជិកសមាជិការដ្ឋសភានឹងចូលរួមគោរព​វិញ្ញាណក្ខន្ធ​ដាក់កម្រង​ផ្កាជូនលោកប្រធាន ហូជីមិញ នៅវិមានរបស់លោក មុនពេលប្រមូលផ្តុំគ្នា​នៅក្នុងកិច្ច​ប្រជុំត្រៀម ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈនៃសម័យប្រជុំនៅពេលព្រឹកនេះ។

ពិធីបើកនឹងប្រព្រឹត្តិទៅនៅសាល NA វេលាម៉ោង៩:០០ព្រឹក នwងមានការផ្សាយ​ផ្ទាល់​តាមកញ្ចក់​ទូរទស្សន៍ និងវិទ្យុជាតិ។

សម័យប្រជុំលើកទី៨ នឹងបញ្ចប់នៅថ្ងៃទី២៧ ខែវិច្ឆិកា។ អង្គនីតិបញ្ញត្តិ នឹងផ្តោតលើការងាររបស់ពួកគេលើការធ្វើច្បាប់ និងការសម្រេចកិច្ចការសេដ្ឋកិច្ចសង្គម ថវិការដ្ឋ ការត្រួតពិនិត្យ និងបញ្ហាសំខាន់ៗដទៃទៀតរួមទាំងវគ្គសំណួរ និងចម្លើយផងដែរ។

នាពេលកន្លងមក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រដ្ឋាភិបាល ក្រុមប្រឹក្សារដ្ឋសភា​ទទួល​បន្ទុក​ជនជាតិភាគតិច គណៈកម្មាធិការរដ្ឋសភា តំណាងគណៈប្រតិភូរដ្ឋសភា សមាជិក​សភា និងអង្គការមានសមត្ថកិច្ច និងបុគ្គល បានរៀបចំយ៉ាងល្អិតល្អន់នូវខ្លឹមសារដែលត្រូវដាក់​ជូនរដ្ឋសភា៕

(ប្រភព VNA: បកប្រែដោយលោក មាស សំអុល)