ប្រទេសថៃ និងឥណ្ឌាចាប់ផ្តើមធ្វើសមយុទ្ធកងនាវាចររួមគ្នា

AKP ភ្នំពេញ  ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ — តាមមន្រ្តីការពារជាតិឥណ្ឌាបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែតុលា ប្រទេសថៃ និង​ឥណ្ឌាបានចាប់ ផ្តើមធ្វើសមយុទ្ធកងនាវាចរ​រួមគ្នា​មួយ នៅឈូងសមុទ្របេងហ្គាល់ ដែលមាន​ឧទ្ធម្ភាគចក្រចេញពីនាវានៃប្រទេសទាំងពីរនេះ។

សមយុទ្ធរយៈពេល៥ថ្ងៃនេះ បានចាប់ផ្តើមនៅកំពង់ផែ Vishakhapatnam ក្នុងរដ្ឋ Andhra Pradesh នៃប្រទេសឥណ្ឌា។

នាវាកងទ័ពជើងទឹកថៃចំនួន ២គ្រឿង គឺនាវា UMS ស៊ិនភីយូស៊ីន (F-១៤) នាវាចម្បាំង​​មួយគ្រឿង និងនាវា UMS Tabinshweti (៧៧៣) ដែលត្រូវបានដាក់ពង្រាយសម្រាប់​សមយុទ្ធនេះ។ ចំណែកប្រទេសឥណ្ឌាបានបញ្ជូននាវារបស់ខ្លួនឈ្មោះ INS Ranvijay, នាវា​ពិឃាតផ្ទុកដោយមីស៊ីល និងនាវា INS Kuthar ផ្ទុកដោយកាំជ្រួចកាំជ្រូចផ្លោង ទៅសមយុទ្ធ។

សមយុទ្ធនេះ គឺជាលំហាត់លើកទី២ហើយ ដែលបានបង្ហាញពីដំណាក់កាលដែល​បានធ្វើឡើងចាប់ពីថ្ងៃទី ១៨-១៩ ខែតុលា​ជាមួយនឹងការចែករំលែកជំនាញលើបញ្ហាសមុទ្រ​ផ្សេងៗទៀត។

ដំណាក់កាលសមុទ្រចាប់ពីថ្ងៃទី ២០-២២ ខែតុលា នឹងមានការចូលរួមធ្វើសមយុទ្ធ​ជាច្រើនរួមមាន៖ លំហាត់ប្រឆាំងនឹងដែនអាកាស និងការបាញ់លើផ្ទៃសមយុទ្ធ ការហោះហើរ​ដោយ​ប្រើ​​ឧទ្ធម្ភាគចក្រ។

សេចក្តីថ្លែងការណ៍មួយពីកងនាវាចរឥណ្ឌាបាននិយាយថា សមយុទ្ធរួមគ្នានៅឆ្នាំនេះ បានកើនឡើងនៅក្នុងវិសាលភាព និងភាពស្មុគស្មាញ និងជាសក្ខីភាពនៃការបង្កើនកិច្ចសហ​ប្រតិបត្តិការតាមសមុទ្ររវាងកងទ័ពជើងទឹកទាំងពីរ៕

(ប្រភព VNA: បកប្រែដោយលោក មាស សំអុល)