ព្រះករុណា ព្រះមហាក្សត្រ យាងទៅចូលរួមក្នុងព្រះរាជពិធីរាជាភិសេក គ្រងរាជសម្បត្តិរបស់ព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ —

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងចាក​ចេញពីកម្ពុជា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ដើម្បីចូលរួមក្នុងព្រះរាជពិធីរាជាភិសេកគ្រងរាជសម្បត្តិរបស់​ព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន ។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុល​សេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ ព្រះរាជវង្សានុវង្សជា​ច្រើនរូប​ទៀត និងឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ។

រូបថត៖ ខឹម សុវណ្ណារ៉ា និង កុក គី