ធនាគារវឌ្ឍនៈ សម្ពោធបើកសាខាទី១៥ នៅខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ដោយលោកជួន រតនាវង្ស ខេត្តកំពង់ចាម៖
បន្ទាប់ពីដំណើរការផ្តល់សេវាជូនអតិថិជនចំនួន១៤សាខានៅទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តមួយចំ នួនធនាគារវឌ្ឍនៈបានចាប់ផ្តើមកសាងធនាគារសាខាទី១៥មួយកន្លែងទៀត ដែលបានចាប់ផ្តើម សម្ភោធ នៅព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០១៩ស្ថិតនៅចំកណ្តាលក្រុងកំពង់ចាម ។
ការដាក់អោយដំណើរការសាខាទី១៥នៅខេត្តកំពង់ចាមនាពេលនេះគឺបានរួមចំណែកផ្លល់សេវាកម្មបង់ប្រាក់ពន្ធ-អាករគ្រប់ប្រភេទ កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។
នៅក្នុងកម្មវិធីសម្ពោធនេះមានវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជារ ការ រងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជា
ការកងទ័ពជើងគោគ  ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម ឯកឧត្តម តំណាងអោយរាជរដ្ឋាភិបាល  អ្នកឧញ្ញ៉ា លោកឧកញ៉ា ដែលជាម្ចាស់ភាគហ៊ុន របស់ ធនាគារវឌ្ឍនៈ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញសាលាខេត្ត និងតំណាងក្រុមហ៊ុន ដៃគូរពាក់ព័ន្ធ មួយ ចំនួន។
លោកស្រី សយ ស៊ុនណារី ជាប្រធានសាខាទី១៥ខេត្តកំពង់ចាមអោយ ដឹងថា សាខាថ្មីនេះ នឹងផ្តល់ជូនសេវាកម្មធនាគារគ្រប់ប្រភេទជូន អតិថិជន ឬអាជីវកររស់នៅខេត្តកំពង់ចាមផ្ទាល់ ជាពិសេសធនាគារវឌ្ឍនៈ មាន ផ្តល់សេវាកម្មបង់ប្រាក់ពន្ធ-អាករគ្រប់ប្រភេទ កាន់តែមានភាពងាយស្រួល និងឆាប់រហ័សទៀតផង។
លោកស្រីបានបញ្ជាក់ដែរថា សាខាទី១៥ថ្មី ដែលមានមាន ទី តាំងស្ថិតនៅចំកណ្តាលទីរួមខេត្តកំពង់ចាម ដែលមានអគារកម្ពស់១៤ជាន់ និងមាន ទីធ្លាធំទូលាយ តាម បណ្តោយ ផ្លូវព្រះមុនីវង្ស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ធនាគារ វឌ្ឍនៈ មាន ផ្តល់ ជូនសេវាកម្មធនាគារពាណិជ្ជគ្រប់ប្រភេទ ដែលមាន៩សាខានៅរាជធានីភ្នំពេញ និងនៅតាម បណ្តាខេត្ត នានាមាន ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តតាកែវ និងខេត្តកំពង់ចាម ដែល ជា សាខាថ្មី ទី១៥ បើកសម្ពោធនាថ្ងៃនេះ៕