លោក មូន នឹងជួបឯកអគ្គរដ្ឋទូតបរទេសចំនួន ១១១ នាក់ ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល  

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ — ការិយាល័យ Cheong Wa Dae បាននិយាយនៅថ្ងៃសុក្រនេះថា ប្រធានាធិបតី លោក មូន ចេ-អ៊ីន បានអញ្ជើញឯកអគ្គរដ្ឋទូតបរទេសជាង ១១០នាក់ ដែលកំពុងបម្រើការនៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដើម្បីទទួលភ្ញៀវនៅឯសួនច្បារប្រធានាធិបតី។

ព្រឹត្តិការណ៍ដែលនឹងត្រូវរៀបចំឡើង នៅល្ងាចថ្ងៃនោះ ដែលនឹងក្លាយជាថ្ងៃនៃ​ព្រឹត្តិការណ៍​ដំបូងបំផុត​ ចាប់តាំងពីលោក Moon បានចូលកាន់តំណែងកាលពីខែឧសភា ឆ្នាំ ២០១៧កន្លងទៅ។

ការិយាល័យ Cheong Wa Dae បាននិយាយថា លោក Moon បានអញ្ជើញ​ឯកអគ្គ​រដ្ឋទូត ​នៃបណ្តាប្រទេសចំនួន១១៣ ដែលមានស្ថាន​បេសកកម្ម​ការទូតឈរនៅទីនេះ ហើយ​ប្រទេសចំនួន១១១ ត្រូវបានគ្រោងនឹងចូលរួម។ តំណាងមកពីទីភ្នាក់ងារអន្តរជាតិចំនួន ១៧ ដែលមានការិយាល័យនៅទីក្រុងសេអ៊ូលក៏នឹងចូលរួមផងដែរ។

ឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡា និងកោះ Marshall បានផ្ញើលិខិតជូនដំណឹងអំពី​អវត្តមាន​ ដោយលើកឡើងពីការចូលរួមផ្សេងៗទៀត។

មន្ត្រីម្នាក់របស់ការិយាល័យ Cheong Wa Dae បាននិយាយថា ឯកអគ្គរដ្ឋទូតជប៉ុន​ដែលផុតអាណត្តិ គឺលោក Yasumasa Nakamine នឹងមានវត្តមានក្នុងនាមជាអ្នកស្នងតំណែង​របស់លោក Koji Tomita មិនទាន់បានបង្ហាញអត្តសញ្ញាណរបស់លោកដល់លោក Moon ទេ។

មន្ត្រីម្នាក់ទៀតបាននិយាយថា នៅក្នុងកិច្ចប្រជុំ ណុកជីវ៉ុន (Nokjiwon) ដែលនឹងចាប់​ផ្តើម​នៅ​ម៉ោង៣ រសៀល ដោយលោក មូន គ្រោងនឹងស្នើសុំការគាំទ្រដល់ដំណើរការសន្តិភាព​កូរ៉េ និងការយកចិត្តទុកដាក់ចំពោះកិច្ចប្រជុំកំពូលពិសេសកូរ៉េខាងត្បូង- អាស៊ាន ដែលនឹង​ប្រព្រឹត្តទៅនៅទីក្រុងប៊ូសាន នាចុងខែវិច្ឆិកាខាងមុខនេះ។

Cheong Wa Dae បានទទួលក្រុមភ្ញៀវស្រដៀងគ្នានេះ សម្រាប់ឯកអគ្គរដ្ឋទូតបរទេស​នៅទីនេះ ដែលស្ថិតនៅក្រោមរដ្ឋបាលលោកស្រី Park Geun-hye។ មានព្រឹត្តិការណ៍​៣យ៉ាងនេះ នៅពេល​ដែលប្រធានាធិបតីលោក លី ម្យុង-បាក់ចូលកាន់តំណែង៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)