ប្រទេសចិននិយាយថាប្រទេសចិនកំពុងប្រឹងប្រែងធ្វើឲ្យសម្រេចចេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

ចិន៖ តាមប្រភពព័ត៌មានពីទូរទស្សន៍បរទេសបានឲ្យដឹងថា ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា រដ្ឋាភិបាលចិនកំពូងប្រឹងប្រែងជំរុញកិច្ចពិភាក្សាគ្នា ដើម្បីសម្រេចចេញឲ្យបានមួយផ្នែកនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ។

ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុន ថានឹងមានកិច្ចព្រមព្រៀងជាដំណាក់កាលដំបូង ហើយកិច្ចព្រមព្រៀងជាដំណាក់កាលដំបូងនោះ មានចែងពីការសន្យាថានឹងបង្កើនការទិញផលិតផលកសិកម្មអាមេរិក ព្រមទាំងការការពារកម្មសិទ្ធិបញ្ញា ផងដែរ ។

លោកត្រំា ក៏បាននិយាយកាលពីថ្ងៃពុធនេះថា លោកសង្ឃឹមថា នឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីងភីង នៅក្នុងពេលជួបគ្នា ក្នុងកិច្ចប្រជុំកំពូលអាពិក ក្នុងប្រទេសឈីលី នៅខែក្រោយនេះ ។

អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (១៩.១០.១៨)