ប្រទេសបារំាងនិយាយថាគម្រោងវាយប្រហារតាមបែបការវាយប្រហារថ្ងៃទី ១១ខែកញ្ញាត្រូវបានបង្ក្រាប

បារំាង៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់ប្រទេសបារំាង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គម្រោងវាយប្រហារតាមបែបការវាយប្រហារថ្ងៃទី ១១ ខែ កញ្ញា នៅសហរដ្ឋអាមេរិក ត្រូវបានបង្ក្រាប ដោយស្ថាប័នចារកម្មសម្ងាត់របស់បារំាងបានឃាត់ខ្លួនបុរសម្នាក់ ដែលបានរៀបចំគម្រោងវាយប្រហារ ដូចការវាយប្រហារទៅលើអគារពាណិជ្ជកម្ម នៅក្នុងទីក្រុងញីវយក កាលពីខែ កញ្ញា ឆ្នំា ២០០១ ។

ប្រទេសបារំាងកំពុងតែប្រឹងប្រែងទប់ទល់នឹងក្រុមយីហាដ និងក្រុមយុទ្ធជនបរទេស ដែលកំពុងធ្វើសកម្មភាពជាសម្ងាត់ក្នុងប្រទេស បន្ទាប់ពីមានការវាយប្រហារមួយចំនួន ក្នុងប្រទេសបារំាង កន្លងមក ។

ក្នុងរយៈពេល ៤ ឆ្នំា កន្លងមកនេះ មានមនុស្សចំនួន ២៣០ នាក់ហើយ ដែលបានស្លាប់ ក្នុងការវាយប្រហារដោយក្រុមយុទ្ធជនកានសាសនាឥស្លាម ជាពិសេសកាលពីខែ វិច្ឆិកា ឆ្នំា ២០១៥ ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១៨.១០.១៩)