មេដឹកនំាប្រទេសរុស្ស៊ីនិងប្រទេសទួគីនឹងពិភាក្សាគ្នាពីស្ថានការន៍ក្នុងប្រទេសស៊ីរីអេយិបពូតាយពូអេឌីដ័រ

រុស្ស៊ី៖ តាមប្រភពព័ត៌មានពីវិមានក្រឹមឡំាងកាលពីថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីរបស់ប្រទេសរុស្សី លោកវ្លាឌីមៀ ពូទីន និងប្រធានាធិបតីរបស់ប្រទេសទួគី លោក អេយិបពូ តាយពូអេឌីដ័រនឹងពិភាក្សាគ្នាពីស្ថនការណ៍នៅក្នុងតំបន់ភាគឦសានរបស់ប្រទេសស៊ីរី ក្នុងពេលមេដឹកនំាទំាងពីរនឹងជួបគ្នានៅតំបន់សំរាកកាយសូជីរក្បែរសមុទ្រខ្មៅ នៅថ្ងៃទី ២២ខែតុលា ខាងមុខនេះ ។

តាមសម្តីរបស់មន្រ្តីនំាពាក្យរបស់វិមានក្រឹមឡំាង បានឲ្យដឹងថា លោកពូទីន កាលពីថ្ងៃអង្គារ៍ តាមរយៈការនិយាយគ្នាតាមទូរសព្ទជាមួយប្រធានាធិបតីរបស់ប្រទេសទួគី បានសម្តែងការបារម្ភអំពីផលវិបាកផ្នែកមនុស្សធម៌ ដែលកើតឡើងដោយសារប្រតិបត្តិការយោធារបស់ប្រទេសទួគី ក្នុងប្រទេសស៊ីរី ។

កាលពីថ្ងៃទី ៩ខែ តុលានេះ ប្រទេសទួគី រួមជាមួយក្រុមឧទ្ទាមស៊ីរី បានចាប់ផ្តើមប្រតិបត្តិការយោធានៅភាកខាងជើងប្រទេសស៊ីរី ដើម្បីបញ្ចប់នូវអ្វី ដែលប្រទេសទួគីហៅថា ជាការគម្រាមកំហែងមួយ របស់ក្រុមភេរវករ និងក្រុមផ្តាច់ខ្លួន នៅក្នុងតំបន់របស់ប្រទេសស៊ីរី ជាប់ព្រំដែនជាមួយប្រទេសទួគី ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៨.១០.១៩)