រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងចំនួន៣៥០លានយ៉េន ដល់កម្ពុជាដើម្បីអនុវត្តន៍កម្មវិធីស្បៀងអាហារនៅតាមសាលារៀន

វិទ្យុជាតិកម្ពុជា៖ លោក អត្ថបទ វ៉ែន សុវុទ្ឋី
ភ្នំពេញ:រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណង ចំនួន៣៥០លានយ៉េន ដល់កម្ពុជាតាមរយៈកម្មវិធិស្បៀងអាហារពិភពលោក ក្នុងគោលបំណងរួមចំណែកដល់ការអនុវត្តន៍កម្មវិធីស្បៀងអាហារនៅតាមសាលារៀនក្នុងសហគមន៍ងាយរងគ្រោះ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា ឆ្នាំនេះក្រសួងអប់រំ នឹងអនុវត្តន៍កម្មវិធីស្បៀងអាហារនៅតាមសាលារៀនក្នុងសហគមន៍ងាយរងគ្រោះ នៅខេត្តគោលដៅចំនួនប្រាំមួយមានដូចជាខេត្ត សៀមរាប បាត់ដំបង ព្រះវិហារ បន្ទាយមានជ័យ កំពងឆ្នាំង និងខេត្តកំពងធំ ដល់កុមារចំនួនជាង ៥ម៉ឺននាក់ ក្នុងសាលាបឋមសិក្សាចំនួន ២០១សាលា ឲ្យទទួលបានអាហារពេលព្រឹករៀងរាល់ថ្ងៃពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។បន្ទាប់ពីទទួលបានជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងផ្តល់ជំនួយជាអង្ករចំនួន២០០០តោនក្នុងមួយឆ្នាំសម្រាប់ផ្តល់ជាអាហារពេលព្រឹករៀងរាល់ថ្ងៃសម្រាប់កុមារនៅតាមសាលរៀនផងដែរ។ ថ្លែងក្នុងពិធីចុះហត្ថលេខា ផ្តល់ជំនួយឥតសំណងចំនួន៣៥០លានយ៉េន របស់រដ្ឋាភិបាលជប៉ុន ដល់កម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែតុលា នៅទីស្តីការក្រសួងអប់រំ ឯកឧត្តម ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ការផ្តល់ជំនួយឥតសំណងនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់សន្តិសុខស្បៀនិងការអប់រំកុមារប្រកបដោយសមធម៌និងបរិយាប័ន្ន។
(សំឡេង)គឺជប៉ុនចាប់តាំងពីឆ្នាំ២០១៦មកបានផ្តល់ថវិការប្រមាណជា១៧លានដុល្លារជាត្រីខកំប៉ុងក្នុងការអនុវត្តន៍កម្មម្ហូបអាហារនៅតាមសាលារៀននិងចឹងការផ្តល់ម្ហូបអាហារនិងអនុញ្ញាតឲ្យក្មេងៗនៅតំបន់ទីទាល់ក្រដែលនៅឆ្ងាយនិងគឺគាត់អាចទៅរៀនចឹងប្រសិនបើអត់មានម្ហូបអាហារនិងក្មេងៗខ្លះគាត់អត់ចង់ទៅរៀនទេចឹងបានទាក់ក្មេងទៅរៀនយើងត្រូវមានម្ហូបគ្រប់គ្រាន់គាត់រៀនចេះច្រើន។
ឯកឧត្តម MIKAMI masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះរាជារដ្ឋាភិបាលកម្ពុជាដែលបានដឹកនាំសេដ្ឋកិច្ចមានការកើនឡើងខ្លាំងក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយបានធ្វើឲ្យអាត្រានៃភាពក្រីក្របានថយចុះគួរកត់សម្គាល់។
ឯកឧត្តម បញ្ជាក់ថា តាមរយៈជំនួយនេះ នឹងមិនត្រឹមតែជួយរួមចំណែកក្នុងការលើកស្ទួយសុខភាពកុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យកុមារ មកសាលារៀនផងដែរ។
សូមបញ្ជាក់ថា ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុននេះ គឺតាមរយៈការផ្តល់ត្រីខកំប៉ុងសម្រាប់កម្មវិធីផ្តល់អាហារនៅតាមសាលារៀន របស់អង្គការ WFP ដែលគិតជាទឹកប្រាក់ចំនួន៣៥០លានយ៉េន៕