មន្ទីទេសចរណ៍ពិនិត្យគុណភាព ផ្ទះឪទិនដើម្បីធានាសុវត្ថិភាពភ្ញៀវពេល មកទស្សនា

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖
M.C រមណីយដ្ឋានទេសចរណ៍បក្សីមេគង្គ ខេត្តស្ទឹងត្រែង បានប្រមូលទិញឪទិន បុរាណយកមករៀបចំ ធ្វើជាផ្ទះបុរាណ ឪទិន ដើម្បី អភិរក្ស នូវវត្ថុ បុរាណ ជាសម្បត្តិ វប្បធ៌មខ្មែរដើម។ ប៉ុន្តែខាងមន្ទីរទេសចរណ៍បានណែនាំឱ្យពង្រឹកគុណភាពផលិតផលមួយនេះសម្រាប់ បំរើឱ្យវិស័យទេសចរណ៍បែបវប្បធ៌ម។

លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានណែនាំគ្រប់ម្ចាស់រមណីយដ្ឋានត្រូវពង្រឹងលើកស្ទួយវិស័យទេសចរណ៍តាមរយៈភាពច្នៃប្រឌិនគ្រប់យ៉ាង ឱ្យមានភាពបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរ មកលេងខេត្តស្ទឹងត្រែងឱ្យបានច្រើន ជាពិសេស ក្នុងពិធីបុណ្យអុំទូកនៅខែវិច្ឆិការខាងមុខនេះ។
ក្នុងឱកាសចុះពិនិត្យរមណីយដ្ឋានទេសចរណ៍បក្សីមេគង្គនៅសង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩
លោក ប្រធានមន្ទីរទេសចរណ៍ខេត្តលើកឡើងថា៖រាល់សមិទ្ធផលបំរើឱ្យវិស័យទេសចរណ៍ ម្ចាស់រមណី យដ្ឋាន នីមួយៗត្រូវរៀបចំឱ្យមាន គុណភាព ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ ករណីដូចជាផ្ទះឪទិននេះ ម្ចាស់ត្រូវមានការទទួលខុសត្រូវ នៅពេលភ្ញៀវឡើងលេង ព្រោះឈើ ទម្រផ្ទះនេះ វាមានស្ថានភាពពុកទៅហើយ ត្រូវធ្វើការជួសជុល ឬ ផ្លាសប្តូរឡើងវិញឱ្យមានភាពរឹងមាំ។

លោកឃឿនម៉ានី អ្នកគ្រប់ គ្រង់រមណីយដ្ឋានទេសចរណ៍បក្សីមេគង្គបានទទួលយកការណែនាំនេះព្រោះការរៀបចំអភិវឌ្ឍន៍រមណីយដ្ឋានបែបវប្បធ៌មនេះតែងទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនា។

លោកអះអាងថា៖នៅដើមឆ្នាំ២០២០ ផ្ទះឪទិននិងត្រូវធ្វើការផ្លាស់ប្តូរដោយសារភូមិគ្រឺះថ្មីកំពុងសាងសង់បានជាង៦០%ភាគរយហើយ មកដល់ខែតុលានេះ។(សម្លេង)៖កន្លែងនេះខ្ញុំដូរទីតាំងហើយខ្ញុំឈប់ដាក់កន្លែងសម្ភារៈឪទិនទាំងនោះទៀតហើយខ្ញុំដូទីតាំងទីដាក់ភូមិគ្រឹះបុរាណនៅខាងធ្វេងដៃវិញ អញ្ចឹងកន្លែងនេះឈប់ឱ្យភ្ញៀវគាត់ឡើងនៅទៀតហើយ គ្រាន់តែមិនទាន់រុះចោល ដឹងថាកន្លែងហ្នឹងវាពុកគ្រាន់ថាយើងរើអត់ទាន់ យើងឱ្យជាងធ្វើកន្លែងថ្មី ហើយសិនទើបយកសម្ភារៈហ្នឺងទៅតែម្តង ហើយខ្ញុំឈប់ឱ្យភ្ញៀវឡើងលើទៀតព្រោះដឹកថាកន្លែងហ្នឹងងវាពុកដែរ។

លោកថៃសាយ ជាងសំណង់ភូមិគ្រឹះផ្ទះឪទិនបានបញ្ជាក់ថា៖ក្រុមជាងកំពុងពន្លឿនការសាងសង់ឱ្យរួចរាល់នៅដើមឆ្នាំ២០២០ខាងមុខនេះព្រោះសម្ភារៈសំណង់មានគ្រប់គ្រាន់ហើយ។
សូមបញ្ជាក់ថា៖នេះជាចំណែកមួយក្នុងវិស័យទេសាចរណ៍ ដែលម្ចាស់រមណីយដ្ឋានទេសចរណ៍បក្សីមេគង្គបានចំណាយថវិកាប្រមាណជាង២០លានរៀល ទិញឪទិន បុរាណប្រមាណជាង១៥០០មកធ្វើផ្ទះដាក់ បង្ហាញភ្ញៀវទេសចរនិងបាន អភិរក្សសម្បត្តិវប្បធ៌មខ្មែរយើងកុំឱ្យបាត់បង់៕