ក្រុមអ្នកផលិតអំបុកថ្លែងអំណរគុណសម្តេចតេជោដែលធ្វើឲ្យអំបុកកាន់តែមានទីផ្សារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ក្រុមអ្នកផលិតអំបុកថ្លែងអំណរគុណសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាដែលធ្វើឲ្យអំបុករបស់ពួកគាត់មានទីផ្សារ ហើយបានបង្កើនប្រាក់ចំណូលខ្ពស់ ក្នុងជីវភាពក្រុមគ្រួសារថែមទៀតផង។
អ្នកស្រីយង់ សុផល អ្នកផលិតអំបុកអ្នកផលិតអំបុក នៅភូមិរការ ឃុំល្វាស្រុកពួក ខេត្តសៀមរាបបានឲ្យដឹងថា ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសឲ្យជនរួមជាតិបរិភោគអំបុករួមគ្នានៅ ថ្ងៃទី០៩ ខែវិច្ឆិកានោះ ទំាងរូបអ្នកស្រីក៏ដូចជាអ្នកភូមិទំាងមូលបានទទួលការបញ្ជាទិញជាច្រើន ពីក្រុមឈ្មួញ ក៏ដូចជាអាជ្ញាធរស្រុក ខេត្ត ដើម្បីសម្រាប់ផ្គត់ផ្គងក្នុងកម្មវិធី។ អ្នកស្រី បានចាត់ទុកការប្រកាសរបស់សម្តេចតេជោ ពិតជាបានផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ ដែលមិនត្រឹមតែជំរុញឲ្យប្រជាពលរដ្ឋកាន់តែគាំទ្រផលិតផលអំបុកដែលជួយលើកស្ទួយនិងថែរក្សាកេរ្តិ៍មរតកដូនតាខ្មែរឲ្យបានគង់វង្សប៉ុណ្ណោះទេ ថែមទំាងបានធ្វើឲ្យតម្លៃអំបុកមានទីផ្សារ ដែលលើកបានកម្ពស់សេដ្ឋកិច្ចប្រជាកសិករឲ្យកាន់តែមានទឹកចិត្តផលិតអំបុកឲ្យកាន់តែច្រើនថែមទៀតផង ហើយ យន្តការនេះបានធ្វើធ្វើឲ្យអ្នកផលិតអំបុកសប្បាយចិត្តយ៉ាងខ្លំាង។
«ខ្ញុំសូមអគុណដល់សម្តេចតេជោហ៊ុនសែនផ្ទាល់ ដែលបានជួយលើកទឹកចិត្តឲ្យ ពួកខ្ញុំអោយមានរបររក។ ដល់ពេលសម្តេចឲ្យហូបអំបុកអញ្ចឹង យើងមានទឹកចិត្តធ្វើមានកម្លាំងធ្វើ សូមអគុណ។ មានការគាំទ្រពីសម្តេចចឹង ប្រជាជនមានទឹកចិត្តហើយ សម្រាប់ខ្ញុំ កូនសម្តេច ហ្នឹងឯង មិនងាករ៉េទៅណាទេ ខ្ញុំសូមអោយគាំទ្រអំបុកជារៀងរាល់ឆ្នាំអញ្ចេះឯងកុំអោយហូបតែ មួយពេលអោយហូបច្រើនពេល»។
ចំណែកលោក យឿន ឆម ដែលជាអ្នកផលិតអំបុកដែលនោះបានអៈអាងថា នេះគឺឆ្នាំដំបូងហើយដែលអ្នកផលិតផលអំបុកលក់ដាច់ជាងឆ្នាំមុនៗដែលធ្វើឲ្យកសិករជាអ្នកផលិតអំបុកសប្បាយរីករាយទទួលបាន ប្រាក់ចំណូលជាច្រើន។
«ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ ខ្ញុំសូមអំពាវនាវ ប្រជាពលរដ្ឋខ្មែរនៅទូទំាងប្រទេសនៅ ពេលវេលាខាងមុខនេះ មានកម្មវិធីអកអំបុកសំពះព្រះខែ សូមឲ្យបងប្អូនខ្មែរទំាងជួយលើស្ទួយ ដល់ផលិតផលខ្មែរយើងដូចជាអំបុកជាដើម ផលិតដោយដៃខ្មែរសូមមេត្តាគាំទ្រ ទោះជាអំបុក ក្តី ឬផលិតផលដ៏ទៃក្តីដែលខ្មែរយើងផលិត ហើយអោយតម្លៃអំបុកបានថ្លៃ ហើយកុំព្រួយបារម្ភរឿង ថាមានជាតិគីមីឬប៉ៈពាល់ដល់សុខភាពនោះទេ ព្រោះអំបុក ប្រៀបបានដូចជាអង្ករសំរូប ដែលជា ផលិតផលដ៏ល្អ គ្មានលាយជាតិគីមីអ្វីទេ បានមកពីដើមមកគឺល្អសុទ្ធសាធ។
លោកបានបន្ថែមថា បច្ចុប្បន្ននេះក្រុមអ្នកផលិតអំបុកកំពុងសម្រុកផលិតអំបុកក្នុង១ថ្ងៃៗចន្លោះពី៥០គីឡូក្រាមទៅជិត១០០គីឡូក្រាម ដោយប្រើប្រាស់បច្ចេកទេសគ្រឿងចក្រផលិតអំបុកហើយក្នុងមួយគីមានតម្លៃជាង៤០០០រៀល សម្រាប់ក្រុមឈ្មួញប្រមូលទិញ។
សូមបញ្ជាក់ថា សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះបានប្រកាសយកថ្ងៃសៅរ៍ទី៩វិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ហើយបន្តដោយព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែ គឺជាថ្ងៃដែលកម្ពុជា ត្រូវទទួលទានអំបុកនៅទូទាំងប្រទេស ក្នុងអត្ថន័យ “ហូបអំបុកការពារជាតិ , សាសនា, ព្រះមហាក្សត្រ” ៕