សភាជាន់ខ្ពស់របស់ប្រទេសចិនរិះគន់ការជ្រៀតជ្រែករបស់អាមេរិក ក្នុងកិច្ចការក្រុងហុងកុង

ចិន៖ កាលពីថ្ងៃពុធនេះ សភាជាន់ខ្ពស់របស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសយ៉ាងខ្លំាងក្លាចំពោះសភាតំណាងរបស់សហរដ្ឋអាមេរិក ដែលបានអនុម័តនូវច្បាប់មួយស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សសម្រាប់ក្រុងហុងកុងនៅឆ្នំា ២០១៩ ។

សេចក្តីថ្លែងការណ៍នោះបាននិយាយ ថា ការអនុម័តច្បាប់នោះ គឺជាការជ្រៀតជ្រែកដោយងងើលចូលកិច្ចការក្រុងហុងកុង និងជាការធ្វើអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សភារវបស់ប្រទេសចិន សុំឲ្យសភា និងអ្នកនយោបាយអាមេរិក មួយចំនួនបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការក្រុងហុងកុង និង គោរពច្បាប់ និងបទដ្ឋានអន្តរជាតិ ដែលគ្រប់គ្រងលើទំនាក់ទំនងអន្តរជាតិ ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (១៧.១០.១៩)