អ្នកការទូតអាមេរិក ៣ នាក់ត្រូវបានចាប់ខ្លួននៅជិតកន្លែងហ្វឹកហាត់យោធាសម្ងាត់របស់រុស្ស៊ី

រុស្ស៊ី៖ យោងតាមក្រុមមន្រ្តីបានអោយដឹងថាអ្នកការទូតសហរដ្ឋអាមេរិកចំនួន ៣ នាក់ត្រូវបាននាំចេញពីរថភ្លើងហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទនៅក្បែរទីតាំងយោធាអាថ៌កំបាំងមួយនៅភាគពាយព្យនៃប្រទេសរុស្ស៊ីដែលមានការផ្ទុះឡើងនៃវិទ្យុសកម្មកាលពីខែសីហាកន្លងទៅនេះ ។

ទីភ្នាក់ងារសារព័ត៌មានអិនធឿហ្វាក់ របស់ប្រទេសរុស្ស៊ីបានរាយការណ៍ថាអ្នកការទូតសហរដ្ឋអាមេរិកទាំងបីនាក់ត្រូវបាននាំចេញពីរថភ្លើងនៅពេលដែលបានទៅដល់ទីក្រុងសេវ៉េរ៉ូវីន Severodvinsk ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ ថាអ្នកការទូតត្រូវបានគេយកចេញពីរថភ្លើងដែលស្ថិតនៅក្នុងប្រទេសរុស្ស៊ីក្នុងការធ្វើដំណើរជាផ្លូវការបន្ទាប់ពីបំពេញបែបបទត្រឹមត្រូវជាមួយក្រសួងការពារជាតិរុស្ស៊ី។

អត្ថបទ ឆាយ វីកាល
ប្រភព ហ្វកញូវ (១៧.១០.១៩)