កងទ័ពស៊ីរីចូលកាន់កាប់ទីក្រុងដែលគ្រប់គ្រងដោយយុទ្ធជនឃឺដនៅភាគខាងជើងប្រទេសស៊ីរី

ស៊ីរី៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋសាណារបស់ប្រទេសស៊ីរីបានរាយការណ៍ថា កងទ័ពស៊ីរីនៅថ្ងៃពុធនេះបានចូលកាន់កាប់ក្នុងទីក្រុងអាន អាល់អារ៉ាប់ (Ayn al-Arab) ដែលគ្រប់គ្រងដោយយុទ្ធជនឃឺដនៅភាគខាងជើងប្រទេសស៊ីរីក្បែរប្រទេសទួរគី។

ជាមួយគ្នានេះអ្នកឃ្លាំមើលសង្គ្រាមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយថាកងទ័ពបានចូលទៅទីក្រុងនោះជាមួយយោធារុស្ស៊ី។

ការចូលកាន់កាប់នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងកងកំលាំងឃឺដនិងកងទ័ពស៊ីរីអំពីការប្រគល់តំបន់ត្រួតត្រាដោយយុទ្ធជនឃឺដដល់កងទ័ពស៊ីរីដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ទួរគីដែលកំពុងបន្តប្រឆាំងនៅតំបន់ដែលគ្រប់គ្រងដោយឃឺដក្នុងភាគខាងជើងប្រទេសស៊ីរី។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៧.១០.១៩)