ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤នៅថ្ងៃស្អែកដែលមានរបៀបវារៈចំនួន៧សំខាន់ៗ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 17 10 2019
MC៖ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤នៅថ្ងៃស្អែកដែលមានរបៀបវារៈចំនួន៧សំខាន់ៗពាក់ព័ន្ធទៅនឹងការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៤ផ្សេងទៀត។
ឯកឧត្តម ម៉ម ប៊ុន នាងអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកសារព័ត៌មានថា នាព្រឹកថ្ងៃ ទី១៧ ខែតុលានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៨ ព្រឹក ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈ ៖
១-ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។
២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង
រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមីស្ដីពី បុព្វសិទ្ធិ និងអភ័យ
ឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី។
៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សំណង់។
៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
៩ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកងបីប្រាស់។
៦- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។
និង៧-ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនាវប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា៕