សកម្មភាពសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី

វិទ្យុជាតិម្ពុជា៖ លោក ជៀង យ៉ារ៉េត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុង សូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការីហើយ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៦តុលានេះ ម៉ោងនៅទីក្រុង សូហ្វី យ៉ា សាធារណរដ្ឋប៊ុលហ្ការី ត្រូវនឹងវេលារសៀលម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគា រវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់សមភាគី នាយករដ្ឋមន្រ្តីប៊ុលហ្ការី ឯកឧត្តម ប៊ួយកូ បូរីសូវ (Boyko Borissov) នៅវិមានរដ្ឋាភិបាល ក្នុងទី ក្រុង សូហ្វីយ៉ា។ សម្តេចតេជោនាយករដ្ឋ មន្រ្តី និងសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការី បានអញ្ជើញធ្វើជំនួប កំពូលចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ក្នុងបរិយាកាសស្និទ្ធស្នាលរាក់ទាក់បំផុត ។ ក្នុងជំនួបកំពូល ដ៏ មានសារសំខាន់នោះ ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី បានធ្វើការពិភាក្សាគ្នា យ៉ាងយក ចិត្តទុកដាក់លើវិស័យនានា នៃទំនាក់ទំនងទ្វេភាគី និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងពិភព លោក ដែលជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បាន បង្ហាញ ពីការពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រ ទេស ទាំងពីរ។ ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណ យ៉ាង ជ្រាល ជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាលនិងប្រជា ជនប៊ុលហ្ការី ដែលធ្លាប់បានផ្តល់ជំនួយ និងការគាំទ្រ ដ៏ ឧត្តុង្គឧត្តមជូនកម្ពុជាក្នុងអំឡុងពេលដ៏លំបាក បន្ទាប់ពីសង្រ្គាមនិងរបបប្រល័យពូជសា សន៍ ពិសេស អរគុណចំពោះការបញ្ជូនកងកម្លាំងមួកខៀវប៊ុលហ្ការី ក្នុងប្រតិបត្តិការអ៊ុនតាក់នៅកម្ពុជា កាល ពីដើមឆ្នាំ១៩៩០។ សម្តេចតេជោមានប្រសាសន៍បន្តថា ការបើកឲ្យដំណើរការឡើងវិញនូវ ស្ថានទូតកម្ពុជា នៅទីក្រុងសូហ្វីយ៉ាក្នុងឆ្នាំ២០១៩នេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ថាមវ័ន្តបន្ថែម ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ ដោយផ្អែកលើគោលការណ៍ប្រយោជន៍រួម ការគោរពគ្នាទៅវិញទៅមក ការទុកចិត្តគ្នាទៅវិញទៅមក និងភាពស្មើគ្នា។ ទទួលស្គាល់ពីសារសំខាន់ ក្នុងការ ពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិទ្យា សាស្រ្ត និងបច្ចេកទេស រវាងកម្ពុជា និងប៊ុល ហ្ការី នឹងបានណែនាំឲ្យក្រសួងពាក់ព័ន្ធអនុវត្តកិច្ចព្រម ព្រៀងនេះ ប្រកបដោយប្រសិទ្ធភាព និងផលិត ភាព ដើម្បីពង្រីកវិសាលភាព នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបច្ចុប្បន្នកំពុងមានកម្រិតទាបនៅ ឡើយ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខដឹក នាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបង្ហាញពីការ ពេញចិត្តចំពោះការចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ កាល ពីឆ្នាំកន្លងទៅ ដែលសំដៅជំរុញទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន និងការផ្លាស់ប្តូរអ្នកទេស ចរណ៍រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រីកលំ ហូរនៃអ្នកទេសចរណ៍រវាងប្រទេសទាំងពីរ និងការជួយគ្នាក្នុងការ សម្របសម្រួលបញ្ហាទាក់ទិននឹងការផ្លាស់ប្តូរអ្នកទេសចរណ៍ នៃប្រទេសទាំង ពីរ។ ជាមួយគ្នានេះ ភាគីទាំងពីរ បានឯកភាពគ្នាពង្រីកទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ដោយជំរុញឲ្យមានការផ្លាស់ប្តូរ វប្បធម៌ចម្រុះ រវាងប្រជាជននៃប្រទេសទាំងពីរ និងបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកម្មវិធី ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ រវាងក្រសួងវប្បធម៌ប៊ុលហ្ការី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បះ កម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២១។ សម្រាប់វិស័យអប់រំ ភាគីទាំងពីរបានផ្តល់ពីសារសំខាន់ ចំពោះ ការអភិវឌ្ឍធនធានមនុស្ស នៃប្រទេសទាំងពីរ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវ ការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនប៊ុលហ្ការី ដែលកន្លងមកបានផ្តល់ អា ហា រូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប៊ុលហ្ការី និងសង្ឃឹមថា មានអាហារូប ករណ៍បន្ថែមទៀត ដល់ សិស្ស និស្សិតកម្ពុជា នាពេលអនាគត ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានគាំទ្រដល់ទំនាក់ទំនង រវាង សកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយនិងសាកលវិទ្យាល័យសូហ្វីយ៉ា ដែលអាចជំរុញ បន្ថែមនូវ កិច្ច សហប្រតិបត្តិការវាងកម្ពុជា និងប៊ុលហ្ការី។ ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយក រដ្ឋ មន្រ្តី បាន ជំរាបជូនដល់សមភាគីប៊ុលហ្ការី ថា រដ្ឋសភាកម្ពុជាទើបតែបានបង្កើតក្រុមមិត្តភាពសភា កម្ពុជា-ប៊ុល ហ្ការី ក្នុងគោលបំណងផ្តើមឲ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងសភា នៃប្រទេសទាំងពីរ ពិសេសភាគីទាំងពីរបានឯកភាពគាំទ្រឲ្យមាន ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំង ពីរ។ ក្នុងជំនួបគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីប៊ុលហ្ការី បានបង្ហាញពីជំនឿទុកចិត្ត ចំពោះលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅសាធារណរដ្ឋប៊ុលហ្ការី ដែលបានរួម ចំណែក ក្នុងការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ រវាង កម្ពុជានិងប៊ុលហ្ការី ក្នុងបណ្តាឆ្នាំខាងមុខ។ ក្នុងជំនួបគ្នានេះ សម្តេចតេជោនាយក រដ្ឋ មន្រ្តី បាន អញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តីប៊ុលហ្ការី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេល វេលា សម ស្រប ណាមួយ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានទទួលយកនូវការអញ្ជើញនេះ ប្រកបដោយសេចក្តី សាមនស្សរីករាយបំផុត។
បន្ទាប់ពីបានធ្វើជំនួបពិភាក្សាប្រកបដោយលទ្ធភាពដ៏ត្រចះត្រចង់រួចមក ប្រមុខរដ្ឋាភិបាល នៃ ប្រទេសទាំងពីរ បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ក្នុងនោះ ទី១ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស រវាងរាជរដ្ឋាភិ បាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងរដ្ឋាភិបាល នៃសាធារណរដ្ឋប៊ុលហ្ការី ទី២កម្មវិធីសម្រាប់ កិច្ចសហប្រតិបត្តិការវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បះ នៃព្រះរាជា ណាចក្រកម្ពុជា និង ក្រសួងវប្បធម៌ នៃសាធារណ រដ្ឋប៊ុលហ្ការី និងទី៣ អនុស្សរណ:យោគយល់គ្នា រវាងវិទ្យាស្ថានជាតិការ ទូត និងទំនាក់ទំនងអន្តរ ជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានការទូត នៃក្រសួងការបរទេសប៊ុលហ្ការី ដែលជានេះគឺជាការជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី ឲ្យកាន់តែរឹងមាំរីកចម្រើនទ្វេ ឡើងថែមទៀត។
បន្ទាប់មកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី អញ្ជើញធ្វើសន្និសីទកាសែតរួម គ្នាទាក់ទិនទៅនិងលទ្ធផល នៃជំនួបកំពូលនៃមេដឹកនាំទាំងពីរកម្ពុជា-ប៊ុលហ្ការី ៕