ខណ្ឌជលផលស្ទឹងត្រែងបន្តគ្រប់មធ្យោបាយការពារពូជត្រីសំខាន់ៗនិងអប់រំប្រជាអ្នកនេសាទ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន

M.Cមន្ត្រីខណ្ឌជលផលនិងសមត្ថកិច្ច ពាក់ពន្ធ័ខេត្តស្ទឹងត្រែង នៅតែព្យាយាមគ្រប់មធ្យោបាយដើម្បី អភិរក្ស ពូជត្រីសំខាន់ឲ្យមានប្រសិទ្ធភាពៗ។
ក្នុងសកម្មភាពធ្វើល្បាតតាមអន្លង់អភិរក្សពូជត្រីនិងអប់រំប្រជាអ្នកនេសាទនៅខេត្តស្ទឹងត្រែងថ្ងៃទី១៥ខែតុលា លោក វង្សសាវឿន នាយរងខណ្ឌជលផលបានលើកឡើងថា៖ប្រជាអ្នកនេសាទសូមកុំប្រើប្រាស់ឧបកណ៍ហាមឃាត់ និងនាំគ្នាទៅធ្វើនេសាទតាមអន្លង់អភិរក្សពូជត្រី។លោកថា៖នៅរដូវបើកនេសាទនេះច្បាប់ជលផលបានអនុញ្ញាតឱ្យបងប្អូនប្រើប្រាស់មងទំហ៊ំចាប់ពី១ចុច៥ដល់១៥សង្ទីម៉ែត្រ ហើយមួយវិញទៀតការមកធ្វើនេសាទនេះសូមកុំយកកុមារតូចមកតាម។
(សម្លេង) អ្វីដែលសំខាន់ជាងនេះទៀតមិនអនុញ្ញាតឱ្យប្រើប្រាស់មងកែច្នៃទេ ហើយមួយវិញទៀត សូមមេត្តាបញ្ឈប់នាំកុមារតូចទៅនេសាទជាមួយ។
លោកយិនវាំង ប្រជានេសាទភូមិអន្លង់ស្វាយឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបានទទួលយកការណែនាំនេះ ព្រោះធ្លាប់មានប្រជាអ្នកនេសាទយើងនៅតំបន់នេះ ជួបព្យុះភ្លៀងរងគ្រោះថ្នាក់រូចមកហើយ កាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៨កន្លងមក។ លោកបន្តថា៖ក្នុងនាមអ្នក នេសាទនិងជួយផ្សព្វផ្សាយបន្តដើម្បីឱ្យបងប្អូនយើងកាន់តែមានការប្រុងប្រយ័ត្នព្រោះនៅរដូវរំហើយអាចមានខ្យល់ជំនោរ បើអ្នកនេសាទប្រើទូកតូចៗអាចបង្កគ្រោះថ្នាក់បាន។
(សម្លេង) ឱ្យប្រជាអ្នកនេសាទទាំងអស់គ្នាប្រុងប្រយ័ត្នការពារសុវត្ថិភាពមានពោង មានកានអីដាក់តាមទូកទៅកូនតូចតូចកុំយកតាមប្រុងប្រយ័ត្នជួបឧបទ្ទវហេតុកើតឡើងមួយភ្លែតៗអីយើងអត់ដឹងទេមើលមិនឃើញទេ ។
លោកស្រីសាយសំណាំងអ្នកធ្វើនេសាទនេះដែរបានទទួលស្គាល់ថា៖ប្រជានេសាទមួយចំនួនបានយកកូនតូចតាច មកតាមមែនព្រោះតែនៅផ្ទះក៍គ្មានអ្នកមើលថែ ទើបចេះតែនាំមកជាមួយជាជាងទុកនៅផ្ទះចោលព្រោះពួកគាត់ គ្មានមុខរបរអ្វីក្រៅពីចុះទូកធ្វើនេសាទ។លោកបន្តថា៖ពួកគាត់និងទទួលយកការណែនាំនេះព្រោះការប្រុងប្រយ័ត្នបាននាំមកនៅភាពសុខសាន្តទាំងផ្លូវកាយទាំងជីវភាពរស់នៅក្រុងគ្រួសារ។
សូមបញ្ជាក់ថា៖ការអប់រំនេះជាលើកទៅ៦ហើយដែលខណ្ឌជលផលបានធ្វើឡើងនៅក្នុង
ខែតុលានេះដើម្បីដាសស្មារតីប្រជាអ្នកនេសាទមានការប្រុងប្រយ័ត្នជាពិសេសបានព្យាយាមឱ្យបងប្អូនអ្នកនេសាទទាំងឡាយគោរពច្បាប់ជលផលទោះពីនៅរដូវបើកនេសាទក៍ដោយដើម្បីរួមគ្នាអភិរក្សពូជត្រីសំខាន់ៗកុំឱ្យផុតពូជ៕