ចំនួនអ្នកស្លាប់ដោយព្យុះទីហ្វុងនៅប្រទេសជប៉ុនកើនឡើងដល់ ៧៤ នាក់ហើយ

ជប៉ុន៖ កាលពីថ្ងៃពុធប្រព័ន្ធផ្សព្វផ្សាយសាធារណៈ របស់ប្រទេសជប៉ុន បាននិយាយថាក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន ដោយសារតែចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងដ៏អាក្រក់បំផុតដែលវាយប្រហារមកលើប្រទេសជប៉ុនបានកើនឡើងដល់ ៧៤ នាក់ហើយដោយភាគច្រើនបានលង់ទឹកជំនន់បន្ទាប់ពីច្រាំងទន្លេជាច្រើនបានបាក់ ។

ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ បានផ្សាយថាមនុស្ស ១២ នាក់បានបាត់ខ្លួននិងជាង ២២០ នាក់ទៀតរងរបួសបន្ទាប់ពីព្យុះហាហ្សីប៊ីស បានបោកបក់ឆ្លងកាត់ប្រជុំកោះជប៉ុនកាលពីចុងសប្តាហ៍នេះ។

លោកនាយករដ្ឋមន្រ្តីស៊ីនហ្សូអាបេបានមានប្រសាសន៍ថារដ្ឋាភិបាលនឹងចំណាយប្រាក់ ៧១០ លានយ៉េនប្រហែល៦,៥ លានដុល្លារអាមេរិក ដើម្បីប្រតិបត្តិការជួយសង្គ្រោះ ដោយសារគ្រោះមហន្តរាយនេះ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៦.១០.១៩)