សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចាកចេញពីទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

តាមសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មានពិសេសរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីបានបញ្ចប់ដំណើរនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រយះពេល២ថ្ងៃរួចមក នៅរសៀលថ្ងៃទី១៥តុលាឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាក​ចេញ​ពីទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់​ទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី។ នៅអាកាសយានដ្ឋានអន្តរជាតិ Vaclav Havel វត្តមាននៃ ការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូរួមមាន ឯកឧត្តម Maret Libri sky ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ព្រះរាជាណា ចក្រថៃ លោកស្រី Petra Jensi kova មន្រ្តីនៃ នាយកដ្ឋានពិធីការក្រសួងការបរទេសឆែក លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូត​របស់​ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឆែក មាននិវេសនដ្ឋាននៅទីក្រុងប៊ែកឡាំង សហ​ព័ន្ធអាល្លឺម៉ង់ ព្រមទាំងឥស្សរជនការទូត របស់ព្រះរា ជាណាចក្រកម្ពុជាជាច្រើនរូប។
យន្តហោះពិសេសបានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តជាតិទីក្រុងសូហ្វីយ៉ា សា ធារណរដ្ឋប៊ុលហ្ការី ប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង១៧ ម៉ោងនៅទីក្រុងសូហ្វីយ៉ា ក្រោមវត្តមាននៃ​ការអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីឯកឧត្តម ហ្គ័រ ហ្គ័រហ្គើ​អេវ អនុរដ្ឋមន្រ្តីក្រសួងការបរទេសប៊ុលហ្ការី លោកជំទាវ Marinela Petkova ឯកអគ្គរដ្ឋទូតវិសាមញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋប៊ុលហ្ការី ប្រចាំព្រះ រាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម លោក ប៉ូល សេងគី ភារ:ធារី នៃស្ថាន​ឯក​អគ្គរាជទូត​កម្ពុជា ប្រចាំសាធារណរដ្ឋប៊ុល ហ្ការី ព្រមទាំងឥស្សរជនការទូតនៃប្រទេសកម្ពុជាជាច្រើន​រូបទៀត។ សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋា ភិបាលកម្ពុជា និងស្នាក់នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី រយះពេល២យប់៣ថ្ងៃ សម្រាប់ដំណើបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងធ្វើជំនួបកំពូលជាមួយសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅវេលាថ្ងៃ ត្រង់ថ្ងៃទី១៦តុលានេះ។