សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជារំលេចនូវអាទិភាពមួយចំនួនពាក់ព័ន្ធអភិក្រមនៃការគ្រប់គ្រងអភិបាលកិច្ចនិងការធ្វើហិរញ្ញប្បទានលើវិស័យទឹកក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការទប់ស្កាត់វិបិត្តទឹក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

កិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការទប់ស្កាត់វិបិត្តទឹក បានប្រារព្វពិធីបើក ជាផ្លូវការ នៅព្រឹកថ្ងៃទី១៥តុលា នៅឧទ្យាន Millenaris ក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។ ពិធីដ៏មានអត្ថន័យនេះ បានប្រារព្វធ្វើ ឡើងក្រោមវត្តមានដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ជេណូស អាឌឺ (Janos ADER) ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ឯកឧត្តម Liqun Jin ប្រធានធនាគា រវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ឯកឧត្តម Shri Gajendra Singh Shekhawat រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ​ឥណ្ឌា ព្រមទាំងវត្តមានគណ:ប្រតិភូជាន់ខ្ពស់ មកពីបណ្តាប្រទេសនានាលើសកលលោកជា​ច្រើន​រូប​។ នៅក្នុងសន្និ​សីទដ៏មានសារសំខាន់នោះ សម្តេចតេជោនាយករដ្ឋមន្រ្តីត្រូវបានការទទួល សា្វគមន៍​យ៉ាង​កក់ក្តៅបំផុត ពីសំណាក់ឯកឧត្តមប្រធានាធិបតីហុងគ្រី មុនពិធីបើកកិច្ចប្រជុំកំពូល និងថ្នាក់ដឹក​នាំជាន់ខ្ពស់ នៃបណ្តាប្រទេសនានាដែលបានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់ នោះ។ 

    នៅក្នុងពិធីនោះ បន្ទាប់ពីការអញ្ជើញថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តមប្រធានាធិបតី ហុងគ្រី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងសារវីដេអូ របស់ឯកឧត្តមអគ្គលេខាធិការអង្គការសហ ប្រជាជាតិរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះទៅកាន់កិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការ​ទប់​ស្កាត់វិបិត្តទឹក ដោយសម្តេចតេជោបានគូសបញ្ជាក់ថា  កិច្ចប្រជុំកំពូលនេះពិតជាមានសារៈសំខាន់ណាស់ដែលផ្ដល់ឱកាសដល់យើងគ្រប់គ្នានៅទីនេះដើម្បីចែក រំលែកបទពិសោធន៍និងខ្លះដូចផ្ទះសំណាក់ក្នុងការស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាទឹកដែលជាបញ្ហាប្រឈមសកលក្នុងពេលបច្ចុប្បន្នសំដៅធានាបានការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នរួមទាំងកើតទប់ស្កាត់វិបត្តិទឹកមិនឲ្យកើតមានឡើងជាងនេះទៀតកិច្ចប្រជុំកំពូលនេះក៏ជាឱកាសដ៏កម្រមួយសម្រាប់ថ្នាក់ ដឹកនាំពិភពលោក សំដែងនៃការប្ដេជ្ញាចិត្តរបស់ខ្លួនជាពិសេសតាមរយៈការពង្រឹងនិងពង្រីកចំណងទាក់ទងក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនិងធនធានទឹក។

  សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាស ន៍ថាក្នុងបរិការណ៍ពិភពលោកបច្ចុប្បន្ននិន្នាការកើនឡើងកំដៅនៃភពផែនដីការប្រែប្រួលអាកាស ធាតុការកើនឡើងចំនួនប្រជាជនការរីកដុះដាលនៃទីក្រុងការរីកចម្រើនវិស័យឧស្សាហ៍កម្មការកើនឡើងតម្រូវការទឹកការថយចុះគុណភាពទឹកនិងបរិមាណទឹកការកើនឡើងជម្លោះដីពីការប្រើប្រាស់ទឹកឆ្លងដែនការទទួលបានទឹកស្អាតប្រើ ប្រាស់និងអនាម័យនៅមានកម្រិតទាបក៏ដូចជាភាពនៅមានកម្រិតនៃការយល់ដឹងនិងការវិនិ យោគសាធារណៈក្នុងវិស័យធនធានទឹកបានធ្វើឲ្យបញ្ហាទឹកមានសភាពកាន់តែធ្ងន់ធ្ងរទៅធ្ងន់ធ្ងរទៅនឹងបានបង្ហាញនិន្នាការឈានឆ្ពោះទៅរកវិបត្តិទឹកក្នុងពេលអនាគត។

   សម្តេចតេជោថ្លែងថា ទឹកត្រូវបានចាត់ទុកថា ជាធនធានគន្លឹះដ៏សំខាន់សម្រាប់គាំទ្រដល់ជីវភាពរស់នៅរបស់មនុស្សសត្វនិងរុក្ខជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយចីរភាព ក៏ដូចជាសម្រាប់និរន្តរភាពឧបរិស្ថានដូចដែលមានកំណត់ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី 6 នៃរបៀបវារៈឆ្នាំ 2030 សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ដូច្នេះយើងគប្បីត្រូវមានយន្តការអភិវឌ្ឍន៍និងអភិក្រមរួមគ្នាចំពោះការគ្រប់គ្រងធនធានទឹក តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខទឹកនានាទាំងកម្រិតតំបន់និងសកលដើម្បីរួមគ្នាទប់ស្កាត់នូវវិបត្តិទឹកដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចសុខមាលភាពរបស់ប្រជាពលរដ្ឋនិងបរិស្ថានជារួម។

  សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាស ន៍បន្តថា ក្នុងបរិការណ៍ខាងលើគ្រប់ប្រទេសទាំង អស់ក្នុងពិភពលោករួមទាំងអង្គការជាតិតំបន់និងអន្តរជាតិ បានខិតខំព្យាយាមធ្វើការរួមគ្នាដើម្បីធានានិរន្តរភាពនៃទឹកនិងបរិស្ថាន គាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជននិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗ។ជារួមសម្រាប់ទិសដៅខាងមុខ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះក៏ដូចជាហានិភ័យពាក់ព័ន្ធផ្សេងទៀតឱ្យបានគ្រប់ជ្រុងជ្រោយនិងមាន ប្រសិទ្ធភាព ជាពិសេសក្រោមក្របខ័ណ្ឌគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ 2030 សំដៅធានានិរន្តរភាពនៃការប្រើប្រាស់ធនធាន ទឹកប្រកបដោយភាពឆ្លាតវៃសម្រាប់យើងទាំងអស់គ្នាក៏ដូចជាសម្រាប់មនុស្សជំនាន់ក្រោយនិងដោយគ្មានជម្លោះរវាងប្រទេសនិងប្រទេសជាយថាហេតុ  ខ្ញុំសូមអនុញ្ញាត

រំលេចនូវអាទិភាពមួយចំនួនពាក់ព័ន្ធអភិក្រមនៃការគ្រប់គ្រងអភិបាលកិច្ចនិងការធ្វើហិរញ្ញប្បទាន

ដូចតទៅ : ទី១បម្តផ្តួចផ្តើមបង្កើតនិម្មាបនកម្មនយោបាយសកលលោកថ្មីមួយសម្រាប់គ្រប់គ្រងធនធានទឹកដើម្បីកៀរគរការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ បណ្តុះស្មារតីសន្សំសំចៃទឹកក៏ដូចជាចៀសវាងសកម្មភាពបំពុលប្រភពទឹកនិងកសាងអភិបាលកិច្ចស្ថាប័ននិងគោលនយោបាយទឹកមួយដែលរឹងមាំស្រុះស្រួលគ្នានិងមានតម្លាភាព។ទី២ ពង្រឹងកិច្ចសម្របសម្រួលកិច្ចសហប្រតិបត្តិការនិងគណនេយ្យភាពស្ដីពីទឹកក្រោមក្របខណ្ឌសកលលោក ពោលគឺអង្គការសហប្រជាជាតិដែលជាអ្នកត្រួសត្រាយផ្លូវដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសកលនិងក្នុងការអនុវត្តរបៀបវារៈសកលឆ្នាំ 2030 ក៏ដូចជាកិច្ចព្រម ព្រៀងទីក្រុងប៉ារីស ។ ទី៣ ពង្រឹងកិច្ចសម្រប សម្រួលនិងកិច្ចសហប្រតិបត្តិការទាំងកម្រិតបច្ចេកទេសនិងគោលនយោបាយស្ដីពីទឹកថាមពលការប្រែប្រួលអាកាសធាតុ ស្បៀងសុខភាពនិងការអភិរក្សជីវៈចម្រុះសំដៅលើកកម្ពស់និងពង្រឹងអភិបាលកិច្ចសម្រាប់ធនធាន ទឹកនិងការគ្រប់គ្រងធនធានទឹករួមគ្នាតាមរយៈកិច្ចសម្របសម្រួលអន្តរវិស័យរវាងក្រសួងនិងស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់រួមទាំងអ្នកប្រើប្រាស់ទឹកផងដែរ ។ទី៤ បង្កើនការប្ដេជ្ញាចិត្តក្នុងកម្រិតថ្នាក់ជាតិ ដើម្បីលុបបំបាត់ទីបំពុលប្រភពទឹក ដោយបង្កើនសមត្ថ ភាពប្រព្រឹត្តិកម្មទឹកកខ្វក់ សមត្ថភាពស្តុកទុកទឹកដែលត្រូវបានបំពុលនិងពង្រឹងយន្តការទប់ស្កាត់ប្រភពនៃការបំពុលទឹកគ្រប់ទម្រង់ ។ទី5 បង្កើតភាពប្រទាក់ក្រឡាគ្នារវាងគោលនយោបា យពាក់ព័ន្ធនិងទឹក តាមរយៈការពង្រឹងការរៀបចំយន្តការស្ថាប័នការរឹតបន្តឹងក្របខ័ណ្ឌគតិយុត្តិនិងច្បាប់។ទី 6 លើកទឹកចិត្តដល់ការបង្កើតវិធីសាស្ត្រថ្មីដោយមានការវាយតម្លៃពីការបែងចែកផលប្រ យោជន៍ទឹកនិងការទទួលខុសត្រូវលើការថែទាំប្រភពទឹក ក៏ដូចជាការរៀបចំផែនការនិងប្រតិបត្តិការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកឆ្លងដែនសំដៅទប់ស្កាត់ជម្លោះជាយថាហេតុនិងធានានិរន្តភាពនៃការប្រើប្រាស់ប្រភពទឹករួមគ្នា។ទី៧ បង្កើនការវិនិយោគសាធារណៈសម្រាប់ការគ្រប់គ្រងទឹកនិងការប្រើប្រាស់ទឹកស្អាតនិងអនាម័យឲ្យស្របទៅនឹងទិសដៅដែលបានកំណត់ក្នុងគោលដៅអភិវ ឌ្ឍន៍ប្រកបដោយចីរភាព ។ទី8 ចូលរួមរៀបចំបរិ ស្ថានគាំទ្រដល់គំរូធុរកិច្ចបង្កើតថ្មីដែលផ្ដល់ការលើកទឹកចិត្តដល់ចីរភាពហិរញ្ញវត្ថុក្នុងការផ្ដល់សេវាទឹកស្អាតដោយធានានូវការទទួលបានទឹកស្អាតក្នុងតម្លៃសមរម្យជាមួយស្តង់ដាអនាម័យខ្ពស់ស្របគ្នានឹងការការពារព្រមទាំងការធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីផ្អែកលើទឹកនិងដីមានចីរភាព និងទី 9 ពង្រឹងសមត្ថភាពតាមដានត្រួតពិនិត្យចំណុចដៅពាក់ព័ន្ធនឹងទឹកនៅក្រោមក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពព្រមទាំងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងសម្រាប់ការប្រមូលទិន្នន័យនិងវិភាគពាក់ព័ន្ធនឹងទឹកនៅគ្រប់កម្រិតជាមួយនឹងការប្ដេជ្ញាចិត្តក្នុងការគាំទ្រផ្នែកនយោបាយនិងហិរញ្ញវត្ថុ។