សម្តេចតេជោហ៊ុន សែនបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​៖

បន្ទាប់ពីបានស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប្រាក សាធារណរដ្ឋឆែក ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក នៅរសៀលថ្ងៃទី១៤ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងប្រាក សាធារណរដ្ឋឆែក ក្នុងដំណើរនៃការអញ្ជើញបន្តទៅចូល​រួមកិច្ចប្រជុំកំពូលស្តីពីទឹកលើកទី៣ ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។ នៅអាកាសយានដ្ឋានអន្តរជាតិ Vaclav Havel វត្តមាននៃការអញ្ជើញជូនដំណើ រសម្តេចតេជោនាយករដ្ឋមន្រ្តីនិងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឯកឧត្តម Marek Libricky ឯកអគ្គរដ្ឋទូត​សា​ធា​រណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Petra Jensi kova មន្រ្តីនៃនាយកដ្ឋាន​ពិធី​ការ​ក្រសួងការបរទេសឆែក និងឥស្សរជនជាន់ខ្ពស់ឆែកជាច្រើនទៀត។
ក្រោយពីបានចំណាយពេលនៃការធ្វើដំណើរប្រមាណ៤៥នាទីរួចមក យន្តហោះពិសេសបាន​ធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Liszt Ferenc ទីក្រុងប៊ុយដាប៉ែស ប្រទេសហុង គ្រី ប្រកបដោយសុវត្តិភាព ក្រោមវត្តមាននៃការអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ ក្តៅបំផុត ពី ឯកឧត្តមអគ្គនាយក នៃការិយាល័យប្រធានាធិបតី ឯកឧត្តមអគ្គនាយកនៃនាយក ដ្ឋានអាស៊ី និងឯកឧត្តមអគ្គនាយកនៃនាយកដ្ឋានពិធីការក្រសួងការបរទេសហុងគ្រី រួមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំហុងគ្រីជា ច្រើនរូប។ ដូចគ្នានិងបណ្តាមេដឹកនាំពិភពលោកដទៃទៀតដែរ សម្តេចតេ​ជោនាយករដ្ឋមន្រ្តី និងអញ្ជើញថ្លែងសុន្ទរកថាគន្លឹ:ទៅកាន់កិច្ចប្រជុំកំពូលស្តីពីទឹកលើកទី៣ ក្រោមប្រធានបទ ការទប់ស្កាត់វិបិត្តទឹក នៅថ្ងៃនេះ។