អភិបាលខេត្តដាក់វិធានការចំនួន៣ ចំណុចភ្លាមៗដើម្បីដោះស្រាយបញ្ហាបាក់ ច្រាំងទន្លេ នៅខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា ៖ដោយលោកជួន រតនាវង្ស ខេត្តកំពង់ចាម៖
 អភិបាលខេត្តកំពង់ចាមដាក់វិធានការចំនួន៣ ចំណុចភ្លាមៗដើម្បីដោះស្រាយបញ្ហាបាក់ ច្រាំងទន្លេនៅខេត្តកំពង់ចាម ក្នុងគោលដៅជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរស់ នៅក្បែរច្រំាងទន្លេ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី១៤ ខែតុលានេះបានបញ្ជាឲ្យក្រុមហ៊ុនបូមខ្សាច់នៅត្រង់ចំណុច ភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ត្រូវបញ្ឈប់សកម្មភាពបូមខ្សាច់របស់ខ្លួនជាបន្ទាន់ ហើយរង់ចាំមន្ត្រីជំនាញធ្វើការសិក្សាឡើងវិញ ដើម្បីធានាការពារកុំអោយច្រំាងទន្លេនៅតំបន់នេះបន្តបាក់តទៅទៀត។
ការបញ្ជារឲ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពបូមខ្សាច់នេះក្រោយពេលដែលក្រុមការងារជំនាញដែលដឹកនាំដោយឯកឧត្តមអភិបាលខេត្តបានចុះពិនិត្យនិងសិក្សាករណីបាក់ច្រាំងទន្លេនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀមរួចមក ដែលមានលំនៅដ្ឋានចំនួន៣៤ខ្នងកំពុងប្រឈមនឹង ករណីបាកច្រំាងទន្លេនេះ។
ឯកឧត្តមអភិបាលខេត្តក៏ត្រៀមធ្វើសំណើជូនប្រមុខរាជរដ្ឋាភិបាលតាមរយៈគណៈកម្មការ គ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីមានវិធានការទប់ រឺ វិធានការនានាការពារការបាក់ច្រាំងទន្លេរនេះ។ សម្រាប់វិធានការចំពោះមុខវិញឯកឧត្តមកំពុងចាត់អោយអាជ្ញាធរ ជួយរុះរើផ្ទះ ដែលប៉ះពាល់ ផ្អាកការធ្វើចរាចរណ៍ធ្ងន់ធ្ងន់ជាបណ្តោះអាសន្នជៀសវាងការរំជួយធ្វើអោយបាក់ច្រាំបន្តទៀត។
សូមគូសបញ្ជាក់ ករណីបាក់ច្រាំងទន្លេនៅ ភូមិតាមាង ឃុំរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នេះបានបាក់ស្រុតចុះក្រោម ប្រមាណ ៤,០m-៦,០m និងបាក់ចូល ប្រមាណ ពី ៦m ទៅ ២០m និងប៉ះពាក់ផ្ទះ ត្រូវរុះរើចំនួន ៤ខ្នង និងប្រឈម ៣៤ខ្នង ។ ទីតាំង ប្រឈមនេះ មានប្រវែង រហូត ជាង១គីឡូម៉ែត្រ៕