ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃបានក្រើនរំលឹកឱ្យកំលាំងនគរបាលថ្មីយកវិជ្ជាជីវៈទៅប្រើប្រាស់ ឱ្យបានល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

M.Cថ្នាក់ដឹកនាំ បណ្ឌិតសភានគរបាលកម្ពុជានៃក្រសួងមហាផ្ទៃបានក្រើនរំលឹកដល់កំលាំងនគរបាលមកពីខេត្តចំនួន៤ ដែលបញ្ជាប់ការសិក្សានៅក្នុងវគ្គបណ្តុះបណ្តាល វិជ្ជាជីវៈ នគរបាលជំនាន់ទី១៣ ត្រូវ គោរពឱ្យបានខ្ជាប់ខ្ជួន នូវរាល់បទបញ្ញាតិនានាដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង ហើយទៅបំពេញភារកិច្ចឲ្យបានល្អប្រសើរ បំរើជាតិនឹងប្រជាជន។

ក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៣និងប្រកាសតែងតាំងស៊ុបក្នុងក្របខ័ណ្ឌថ្មីនៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែងថ្ងៃទី ១៤ ខែតុលានេះ ឯកឧត្តម នាយឧត្តមសេនីយ៏សាស្ត្រាចារ្យ ឯក.មនោសែន អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាលមានប្រសាសន៏ថា៖មន្ត្រីនគរបាលដែលបានមកសិក្សារៀនសូត្រនៅក្នុងវគ្គបណ្តុះបណ្តាល ជានគរបាលនេះ នឹងក្លាយទៅជាអ្នកស្នង បំពេញកាតព្វកិច្ចការពារជាតិ ការពារសេចក្តីសុខជូន ប្រជាពលរដ្ឋ នៅពេលទៅកាន់មូលដ្ឋាននិងគោលដៅរបស់ខ្លួន។ឯកឧត្តមនាយឧត្តមសេនីយ៍មានប្រសាសន៍បន្ថែមថា៖កត្តានេះ សូមប្អូនៗជាកម្លាំងថ្មីត្រូវគោរពប្រតិបត្តិតាមបទបញ្ជារប្រឹងប្រែងបំពេញការងារទៅតាមតួនាទីឱ្យមានប្រសិទ្ធភាពដើម្បីបង្កើនសមត្ថភាពផងនិងធ្វើជាបទពិសោធន៍ផង។
(សម្លេង)ដែលយើងត្រូវពង្រឹងចំណេះដឹងបង្កើនសមត្ថភាពបទពិសោធន៍របស់ដើម្បីយកមកសម្រេចស្នាដៃតាមផែនការគ្រោងទុកក្នុងនេះ មកវឹកហាត់ដូរជីវភាពទៅជាកងកម្លាំងឱ្យក្លាយទៅជាឧបករណ៍រដ្ឋពិតប្រាកដដូចច្នេះធ្វីជាពុទ្ធិចំណេះដឹងក្លាយទៅជាជំនាញរបស់ប្អូនៗនៅពេលនេះយកទៅប្រើឱ្យបានល្អប្រសើរកុំដូរហើយឌៅកជ័យមិនមែនត្រឹមនិងទេជោគជ័យទៅធ្វើការងារទៀត។
លោកឧត្តមសេនីយ៏ទោ អ៊ុកសារ៉ាយ នាយក សាលានគរបាលជាតិភូមិភាគ១ស្ទឹងត្រែង បានបញ្ជាក់ថា៖ដើម្បីឲ្យឆ្លើយតបទៅនិងតម្រូវការចាំបាច់នេះ សាលា នគរបាលជាតិ បានបណ្តុះបណា្តលកំលាំង គរបាលថ្មីចំនួន១៤៣នាក់ នៅវគ្គទី៣ ជំនាន់ទី១៣នេះមានមកពីខេត្ត ក្រចេះ -កំពង់ចាម- មណ្ឌលគីរី-និងខេត្តស្វាយរៀង។ លោកឧត្តមសេនីយ៏ទោ បន្ថែមថា៖វគ្គបណ្តុះបណា្តលបានសិក្សា រយៈពេល១២០ថ្ងៃពង្រឹងសមត្ថភាពវិជ្ជាជីវៈជានគរបាល ដោយប្របាក់ខ្ជាប់ខ្ជួននូវគុណតម្លៃគឺវិន័យគុណភាព-ក្រមសីលធ៌មវិជ្ជាជីវៈការទទួលខុសត្រូវ-ការប្តេជ្ញាចិត្ត អនវត្ត- និងជំនាញមូលដ្ឋាននគរបាល។
លោកពៅបញ្ញា មន្ត្រីនគរបាលមកពីខេត្តស្វាយរៀង បានទទួលស្គាល់ថា៖ វគ្គបណ្តុះបណ្តាលបាន ផ្តល់នួវចំណេះដឹង ដល់សិក្ខាកាមទាំងអស់ មានសមត្ថភាពរឹងម៉ាំ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍន៏រីកចំរើននាពេលបច្ចុប្បន្ននេះ។លោកអះអាងថា៖ដើម្បីប្រសិទ្ធភាពលើកិច្ចការការពារសន្តិសុខ តំណាងឱ្យសិក្ខាកាមទាំងអស់ប្តេជ្ញាអនុវត្តទៅតាមតួនាទីរបស់ខ្លួន-គោរពវិន័យ-បំពេញកាត្វកិច្ចប្រកបដោយសីលធម៌ល្អ-និងជួយផ្តល់ការអប់រំដល់ប្រជាពលរដ្ឋ និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល។
សូមបញ្ជាក់ថា៖នេះជាទិសដៅរបស់ក្រសួងមហាផ្ទៃបានដាក់ចេញនៅផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំដើម្បីធ្វើឲ្យសង្គមនឹងប្រទេសជាតិយើងកាន់តែមានសន្តិសុខល្អជាពិសេសធ្វើឱ្យភូមិសាស្ត្រនៅតាមព្រុំដែលជាទឹកដីមានសុខសន្តិភាព៕