ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនឹងរៀបចំកម្មវិធីផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃនៅថ្ងៃអាទិត្យទី២០ខែតុលានេះ

​ វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖​


ក្នុងគោលបំណងចូលរួមកាត់បន្ថយការចំណាយនិងពេលវេលាធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដោយអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិតប្រជាពលរដ្ឋក៏ដូចជាការឆ្លើយតបតាមសំណើររបស់សហគមន៍ខ្មែរក្រុងជីនជូស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសHouse of Love នឹងរៀបចំកម្មវិធីផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃប្រឹក្សាយោបល់នៅថ្ងៃអាទិត្យទី២០ខែតុលាឆ្នាំ២០១៩ខាងមុខនេះ។
នេះបើយោងតាមសេចកី្តជូនដំណឹងស្ដីពីការបន្ដលិខិតឆ្លងដែនវគ្គពិសេសដែលក្នុងសេចកី្តជូនដំណឹងនេះមានន័យថាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការនិងសិក្សានៅសាធារណរដ្ឋកូរ៉េទាំងអស់មេត្តាជ្រាបថាក្នុងគោលបំណងចូលរួមកាត់បន្ថយការចំណាយនិងពេលវេលាធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដោយអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិតប្រជាពលរដ្ឋក៏ដូចជាការឆ្លើយតបតាមសំណើររបស់សហគមន៍ខ្មែរក្រុងជីនជូស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េបានសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសHouse of Love រៀបចំកម្មវិធីផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃប្រឹក្សាយោបល់ នៅថ្ងៃអាទិត្យទី២០ខែតុលាឆ្នាំ២០១៩នៅកីឡាដ្ឋានដែលមានអាសយដ្ឋានចាប់ពីម៉ោង១១:០០ដល់ម៉ោង១៦:០០រសៀល៕