រុស្ស៊ីបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនៅប្រទេសស៊ីរីចំនួន ៤ កន្លែងក្នុងរយៈពេល ត្រឹមតែ១២ ម៉ោង

ស៊ីរី៖ កាសែតញូវយ៉កថែមស៍បានរាយការណ៍កាលពីថ្ងៃអាទិត្យថាយន្តហោះចម្បាំងរបស់រុស្ស៊ីបានទម្លាក់គ្រាប់បែកទៅលើមន្ទីរពេទ្យចំនួន ៤ កន្លែងនៅក្នុងទឹកដីដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅប្រទេសស៊ីរីក្នុងរយៈពេលត្រឹមតែ ១២ ម៉ោងប៉ុណ្ណោះនៅដើមឆ្នាំនេះ។

កាសែតញូវយ៉កថែមស៍បានទទួលព័ត៌មានពីការវាយប្រហារកាលពីខែឧសភា​  នេះ  តាមរយៈការថតសំឡេងវិទ្យុរបស់រុស្ស៊ី    កំណត់ហេតុអ្នកបើកយន្ដហោះនិង ការស្រង់សម្តីរបស់     សាក្សី។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអ់តូនីញ៉ូ  ហ្គុយទែររ៉េស​បានប្រកាសកាលពីខែមុនថា   លោកកំពុងបង្កើតការស៊ើបអង្កេតផ្ទៃក្នុងមួយទៅលើការទម្លាក់គ្រាប់បែកនៅមន្ទីរពេទ្យក្នុងប្រទេសស៊ីរីនេះ  ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៤.១០.១៩)