លោកស៊ីជីនពីងបានព្រមានថាអ្នកដែលប៉ុនប៉ងបែងចែកប្រទេសចិននឹងត្រូវវាយឲ្យខ្ទេចឆ្អឹង

នេប៉ាល់៖ ប្រធានាធិបតីចិនលោកស៊ីជីនពីងបានព្រមានកាលពីថ្ងៃអាទិត្យថា អ្នកដែល​ប៉ុនប៉ងដើម្បីបែងចែកប្រទេសចិននឹងត្រូវវាយកម្ទេចឲ្យខ្ទេចឆ្អឹង  ។   មេដឹកនាំរបស់ប្រទេសចិន បានធ្វើការព្រមាននេះ  នៅពេលដែលទីក្រុងប៉េកាំងប្រឈមមុខនឹងបញ្ហានយោបាយ កើតចេញពីការតវ៉ាជាច្រើនខែនៅទីក្រុងហុងកុងនិងការរិះគន់របស់សហរដ្ឋអាមេរិកចំពោះការប្រព្រឹត្តរបស់ចិនទៅលើក្រុមជនជាតិភាគតិចមូស្លីម។

យោងតាមទូរទស្សន៍ស៊ីស៊ីធីវីរបស់ចិន   បានឲ្យដឹងថា  លោកស៊ីបានប្រាប់អ្នកយកព័ត៌មានរបស់ប្រទេសនេប៉ាល់ថា“ អ្នកណាដែលប៉ុនប៉ងបំបែកបំបាក់ប្រទេសចិននៅផ្នែកណាមួយនឹងត្រូវទទួលទោសបំបែកសាកសពនិងកាច់បំបាក់ឆ្អឹង” ។

លោកស៊ីដែលជាប្រធានាធិបតីចិនដំបូងគេដែលធ្វើទស្សនកិច្ចនៅប្រទេសនេប៉ាល់ក្នុងរយៈពេល ២២ ឆ្នាំបានមកដល់ប្រទេសនេប៉ាល់កាលពីថ្ងៃសៅរ៍ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ​​។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៤.១០.១៩)