លោកត្រាំការពារការសម្រេចចិត្តដកទ័ពអាមេរិកចេញពីប្រទេសស៊ីរី

អាមេរិក៖ ប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃអាទិត្យបានថ្លែងការពារការសម្រេចចិត្តរបស់លោកក្នុងការដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសស៊ីរី   ដែលជាការបើក​ផ្លូវ ឲ្យកងកម្លាំងទួ​គីចូលទៅក្នុងប្រទេសស៊ីរី    បើទោះបីជាមានការរិះគន់ថាការដកទ័ពនេះបានបោះបង់សម្ព័ន្ធមិត្តឃឺដក្នុងតំបន់និងផ្តល់អំណាចដល់យុទ្ធជនសេសសល់របស់ក្រុមរដ្ឋអ៊ីស្លាមដែលគេហៅថាអាយស៊ីសក៏ដោយ  ។

លោកប្រធានាធិបតីអាមេរិក បាននិយាយថាលោកកំពុងធ្វើការជាមួយគណបក្សសាធារណរដ្ឋនិងអ្នកប្រជាធិបតេយ្យនៅក្នុងសភាដើម្បីដាក់ទណ្ឌកម្មលើប្រទេសទួគីចំពោះការលុកលុយ​ទៅក្នុងប្រទេសស៊ីរី  ។ លោកត្រំា​បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិការកាលពីថ្ងៃសុក្រដែលផ្តល់ឱ្យរដ្ឋការរបស់លោកនូវសិទ្ធិអំណាចក្នុងការដាក់ទណ្ឌកម្មទួរគី ។

យោងតាមអង្គការសហប្រជាជាតិបានអោយដឹងថាប្រជាជនជាង ១៣ ម៉ឺននាក់ត្រូវបានផ្លាស់ប្តូរទីលំនៅពីតំបន់ជនបទនៅជុំវិញទីប្រជុំជនព្រំដែនស៊ីរីភាគឦសានដោយសារជម្លោះនេះ ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៤.១០.១៩)