ចំនួនអ្នកស្លាប់កើនឡើងដល់ ៣៥ នាក់ដោយសារព្យុះទីហ្វុងហាហ្គីបីសវាយប្រហារក្នុងប្រទេសជប៉ុន

ជប៉ុន៖ យ៉ាងហោចណាស់មនុស្ស ៣៥ នាក់បានស្លាប់ហើយ ១៧ នាក់ទៀតបាត់ខ្លួនកាលពីថ្ងៃអាទិត្យដោយសារព្យុះហាហ្គីបីសបានបោកបក់កាត់ប្រទេសជប៉ុនរួមទាំងតំបន់ទីប្រជុំជនក្នុងទីក្រុងតូក្យូបណ្តាលឱ្យទឹកទន្លេជាច្រើនជន់ហូរហៀរ  និង​មានដាច់ចរន្តអគ្គិសនីនៅផ្ទះប្រជាជនជាង ៣០០,០០០ ខ្នង។

​ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអាទិត្យថាក្រៅពីផ្ទះចំនួន ៣០០,០០០ ដែលគ្មានអគ្គិសនីប្រើប្រាស់នោះ មានជាង ១៤,០០០ គ្នានទឹកស្អាតប្រើប្រាស់ ។

រដ្ឋាភិបាលបានបញ្ជូនបុគ្គលិកនិងកងកម្លាំងស្វ័យការពារចំនួនជាង ២៧.០០០ នាក់សម្រាប់ប្រតិបត្តិការជួយសង្គ្រោះនៅទូទាំងប្រទេស។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៤.១០.១៩)