ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ពិនិត្យព្យាបាលជម្ងឺទូទៅជូន ប្រជាពលរដ្ឋចំនួនបីឃុំ ក្នុងស្រុកកោះសូទិន ដោយឥតគិតថ្លៃ

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងលោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានីនៅព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជម្ងឺទូទៅនិង ផ្តល់ថ្នាំ ដល់បងប្អូនប្រជាពលរដ្ឋចំនួនបីឃុំក្នុងស្រុកកោះសូទិន ដោយឥតគិតថ្លៃ។
ប្រជាពលរដ្ឋចំនួនបីឃុំក្នុងស្រុកកោះសូទិនដែលមកព្យាបាលជម្ងឺទូទៅដោយឥតគិតថ្លៃរួមមាន ៖ ឃុំមហាខ្ញូង ឃុំកំពង់រាប និងឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោកលេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកស្រុកកោះសូទិននេះជាលើកដំបូងហើ យ ដោយមានគ្រូពេទ្យជំនាញៗ ប្រមាណជាង៦០០នាក់ ដោយមានឧបករណ៍ទំនើបៗ និងថ្នាំសង្កូវល្អៗ មក ពិនិត្យព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតថ្លៃ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើ ឡើងថា នេះជាសកម្មភាពយកចិត្តទុកដាក់ការព្យាបាលជម្ងឺទូទាំងជូនបងប្អូនប្រជាពលរដ្ឋដោយបានមកដល់មូលដ្ឋានតែម្តង ដោយមិនចាំបាច់ចំណាយពេលវេលាទៅពិនិត្យនិងព្យាបាលនៅឆ្ងាយទៀតទេ ពោលគឺ ធ្វើយ៉ាងណាកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពបានមួយកម្រិតផងដែរ។
ឯកឧត្ដមអភិបាលខេត្តកំពង់ចាមបាន អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមពិសារអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ ដោយក្តីសប្បាយរីករាយ កុំជឿលើការញុះញ៉ុងរបស់ជនក្បត់ជាតិមួយចំនួន ដែលកំពុងបង្កចលាចល ភាពវឹកវវក្នុងសង្គមខ្មែរ ខណៈបច្ចប្បន្ន កម្ពុជាកំពុងរីកចម្រើន មានស្ថេរភាព សន្តិសុខ សន្តិភាព ល្អប្រសើរ៕