សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអញ្ជើញចាកចេញពីប្រទេសកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួនបីនៅតំបន់អឺរ៉ុប

នៅវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៣ខែតុ លាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួនបីនៅតំបន់អឺរ៉ុបគឺ៖ សាធារ ណរដ្ឋឆែក ហុងគ្រី និងសាធារណ រដ្ឋប៊ុលហ្គារី ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩ ។
ឯកឧត្តមស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណ រដ្ឋឆែក តបតាមការអញ្ជើញរបស់ឯកឧត្តម អេនដ្រេហ្គ បាប៊ីស (Andrej Babiš) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅបំពេញទស្សន កិច្ចផ្លូវការនៅសាធារណរដ្ឋឆែក ពីថ្ងៃទី ១៣ ដល់ទី ១៤ ខែតុលា ឆ្នាំ២០១៩។
ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី  នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ចារ៉ូស្លាវ គុបេរ៉ា (Jaroslav Kubera) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត សម្តេចតេជោនាយករដ្ឋមន្រ្តី  និងឯកឧត្តមនាយករដ្ឋមន្រ្តី អេនដ្រេហ្គ បាប៊ីស នឹងជួប ពិភាក្សាទ្វេភាគីលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅ មកលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ ក្រោយជំនួបផ្លូវការនេះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៊ុយដាប៉ែសស្តីពីទឹកលើកទី៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីហុងគ្រី ។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ (3rd BWS) នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី រៀបចំឡើងក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក» កិច្ចប្រជុំ 3rd BWS នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈ ដើម្បីជំនះនូវបញ្ហាប្រឈមនានា ទាំងនៅក្នុងតំបន់ និង សកលលោកនាពេលបច្ចុប្បន្ន សំដៅធ្វើយ៉ាងណាសម្រេចឲ្យបាន   នូវការរីកលូតលាស់ប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេសទប់ស្កាត់វិបត្តិទឹឲ្យបាន ។សម្តេចតេជោនាយករដ្ឋមន្រ្តី  នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ ដោយផ្តោតទៅលើអាទិភាព យុទ្ធសាស្រ្ត និងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងលើកឡើងពីភាពចំាបាច់ក្នុងកិច្ចប្រឹង ប្រែងរួមគ្នាសម្រាប់សន្តិសុខទឹកនិងនិរន្តរភាពបរិស្ថាន និងបញ្ហាប្រឈមដទៃទៀត ដូចជា និន្នាការនៃការឡើងកំដៅភពផែនដី កំណើន ប្រជាជនក្នុងសកលលោក និងជម្លោះក្នុងការ ប្រើប្រាស់ទឹកឆ្លងដែន។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ុយដាប៉ែស សម្តេចតេជោនាយករដ្ឋមន្រ្តី  នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមដាច់ ដោយឡែកដោយ ឯកឧត្តម លី យ៉ុង (Li Yong) អគ្គនាយកអង្គការអភិវឌ្ឍឧស្សាហ កម្មសហប្រជាជាតិ (UNIDO)។
ចំពោះទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារីតបតាមការអញ្ជើញរបស់ឯកឧត្តម បូយកូ បូរីសសុវ (Boyko Borissov) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប៊ុលហ្គារី សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូ វការនៅសាធារណរដ្ឋ ប៊ុលហ្គារី ពីថ្ងៃទី ១៥ ដល់ ទី ១៦ ខែតុលា ឆ្នាំ២០១៩ ។
ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី  នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម រូមិន រ៉ាដេវ (Ru men Radev) ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី ។
សម្តេចតេជោនាយករដ្ឋមន្រ្តី  នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីប៊ុលហ្គារី ឯកឧត្តមនាយករដ្ឋមន្រ្តីបូយកូ បូរីសសុវ ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងពិភា ក្សាលើបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសហប្រតិ បត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមាន ផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថ លេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយ ចំនួន ៕