ក្រសួងមហាផ្ទៃ ធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចាប់ពីថ្ងៃទី ១០តុលា ដល់ ថ្ងៃទី ២៩វិចិ្ឆកា

វិទ្យុ ជាតិ កម្ពុជា ៖ អាត ចន្ធូ ១០ ១០ ២០១៩៖

 ក្រសួងមហាផ្ទៃ ធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុករយ:ពេល ៤៩ថ្ងៃ ចាប់ពីថ្ងៃទី ១០តុលា ដល់ ថ្ងៃទី ២៩វិចិ្ឆកា ឆ្នាំ ២០១៩នេះ។
ក្រសួងមហាផ្ទៃ បានប្រកាសថា ខ្លួននឹងធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក រយៈពេល៤៩ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដល់ ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ ដោយសហការជាមួយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ដើម្បីពិនិត្យឡើងវិញនូវចំនួនពិតប្រាកដរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំលិខិត និងចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ ដែលកំពុងធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងមហាផ្ទៃ ស្នើដល់រដ្ឋបាលរាជធានីខេត្ត ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជួយសម្របសម្រួលបង្កលក្ខណៈងាយស្រួល និងចូលរួមសហការដើម្បីឲ្យការធ្វើជំរឿននេះទទួលបានលទ្ធផលល្អ៕